ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.អ.ប និងដៃគូចាប់ផ្តើមអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រួមជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលស្វីស តំណាងដោយទីភ្នាក់ងារស្វីសដើម្បីកិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី «ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)» នារសៀលថ្ងៃទី១៦ ខែមិថុនា ដែលកម្មវិធីនេះត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន ៣រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី ISD នេះ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក ចាន់ សុធា បានឱ្យដឹងថា កម្មវិធីដែលប្រកាសឱ្យអនុវត្តជាផ្លូវការនាពេលនេះ បានផ្តោតទៅលើកិច្ចការដ៏មានសារៈសំខាន់ជាច្រើនដែលបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការរអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ហើយការអនុវត្តកិច្ចការទាំងនោះទាមទារឱ្យមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានាទាំងនៅថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ។

លោកបន្ថែមថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរដែលនៅតែបន្តការយកចិត្តទុកដាក់ និងគាំទ្រដល់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យជាពិសេសលើការងារកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ»

អនុប្រធានសហប្រតិបត្តិការ និងជាលេខាទី១ ទទួលបន្ទុកកិច្ចសប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា លោកស្រីបណ្ឌិត Angelika Stauder មានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់ នឹងបន្តគាំទ្រដល់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយជឿថាកម្មវិធី ISD នឹងចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២។

ជាមួយគ្នានេះ អនុប្រធាន ទីភ្នាក់ងារស្វីសដើម្បីកិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រទេសកម្ពុជា តំណាងរដ្ឋាភិបាលស្វីស លោកស្រី Nadia Ottiger បានលើកឡើងថា កម្មវិធី ISD នឹងចូលរួមចំណែកក្នុងការជំរុញដល់ប្រព័ន្ធអភិបាលកិច្ចតាមបែបវិមជ្ឈការ និងរដ្ឋបាលសាធារណៈប្រកបដោយគណនេយ្យភាព ដែលបានរៀបចំនៅថ្នាក់ក្រុង ស្រុក ដើម្បីលើកកម្ពស់ដល់ការផ្តល់សេវាឱ្យមានប្រសិទ្ធិភាព ការផ្តល់អំណាចដល់ប្រជាពលរដ្ឋមូលដ្ឋានដើម្បីចូលរួម និងការពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។

កម្មវិធី ISD គឺជាកម្មវិធីដែលបន្តអនុវត្តពីកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល ដែលទើបបានបញ្ចប់នៅខែមេសា ឆ្នាំ២០២២នេះ។ លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមុខងារសាធារណៈ និង GIZ បានរៀបចំពិធីប្រកាសបិទកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលកាលពីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយ អំពីសមិទ្ធផល ព្រមទាំងចែករំលែងនូវមេរៀន និងបទពិសោធន៍ល្អៗដែលទទួលបានពីការអនុវត្តកម្មវិធីនេះនេពេលកន្លងមក។ កម្មវិធីនេះមានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាពក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ការគ្រប់គ្រងសំរាម សេវាសុខាភិបាល និងសេវារដ្ឋបាលជាច្រើនទៀត។

កម្មវិធី ISD អនុវត្តដោយ ជីអាយហ្សីត (GIZ) និងលេខាធិការដ្ឋាន គ.ជ.អ.ប.) ដែលទទួលបានការគាំទ្រថវិកាពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) និងទីភ្នាក់ងារស្វីសដើម្បីកិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ដោយត្រូវដំណើរការអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធី ISD មានគោលបំណងធ្វើឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តគោលដៅប្រើប្រាស់យុទ្ធសាស្ត្រ និងយន្តការនានាដែលមានលក្ខណៈល្អប្រសើរ ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក