ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រតែងតាំងលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន។

ក្នុងរាជក្រឹត្យឡាយព្រះហស្ថលេខាថ្ងៃទី១៤ ខែមិថុនា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចដោយទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងបានបង្គាប់ឱ្យសម្ដេចតេជោ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

បច្ចុប្បន្នលោក សំហេង បុរស ជាគឺរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា កាលពីឆ្នាំ២០២១លោកត្រូវបានសកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលីផ្ដល់ពានរង្វាន់ជាអតីតនិស្សិតឆ្នើម ដោយសារសកម្មភាពរបស់លោកក្នុងឋានៈជារដ្ឋលេខាធិការក្រសួងបានជួយដល់ជីវិតរបស់ប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីជាច្រើនរបស់រដ្ឋាភិបាលដែលលោកបានផ្តួចផ្តើមគំនិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក