ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៦-២២ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ: នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៦-២២ ខែមិថុនា ឆ្នាំ២០២១ នាសប្ដាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីក្នុងកម្រិត ពីមធ្យមទៅបង្គួរគូបផ្សំនឹងប្រព័ន្ធសម្ពាធទាបនូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេលតែនឹងក៏កើតឡើងវិញ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១, បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
- នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ ។

២, បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
- នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ពិសេសនៅភាគឦសាន ភាគខាងជើងនៃជួរភ្នំដងរែក ។ ឯបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ ។

៣, តំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ ºC
- នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះក៏អាចមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនិងរលក សមុទ្រមធ្យម។

ក្រសួងបានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក