ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានកាកបាទក្រហមថ្វាយព្រះពរជ័យថ្វាយសម្តេចសង្ឃរាជ ទេព វង្ស ក្នុងឱកាសដែលព្រះអង្គទទួលងារខ្ពង់ខ្ពស់ពីប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគោរពសម្ដែងនូវការអបអរសាទរ ក្នុងឱកាសដែលសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទេព វង្ស ដែលព្រះអង្គបានទទួលគោរមងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ពីក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថៃ្ងព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

ក្នុងលិខិតអបអរសារទេថ្វាយចំពោះសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា បានលើកឡើងថាការថ្វាយគោរមងារនាមាភិធេយ្យ “អភិធជអគ្គមហាសទ្ធម្មជោតិកៈ” ពីក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ថ្វាយព្រះមហាសង្ឃរាជ ទេព វង្ស ពិតជាបង្ហាញពីការផ្តល់តម្លៃ និងមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីកម្មនៃស្នាព្រះហស្តសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អលើឆាកអន្តរជាតិ និងព្រះបូជនីយកិច្ចដ៏ថ្លៃថ្លា ដើម្បីឧត្តម ប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ សាសនា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក