
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៣០២,៧៥២នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣០២,៧៥២នាក់ អ្នកស្លាប់កើនឡើងចំនួន ៨,៧០៤នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៣៩១,២៣៤នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៧៦,៧៩៣,៤០៨នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៨២០,៩៨៥នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ១៦០,៨៦០,២០១នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ១៥,៩៣៣,២០៧នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/