ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវពលរដ្ឋប្រទះឃើញក្នុងដីចំការនៅស្រុកគាស់ក្រឡ

បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញខណៈដែលពួកគាត់ចុះឈូសឆាយដីចំការដើម្បីដាំដំណាំ។

អធិការនគរបាលស្រុកគាស់ក្រឡលោកវរសេនីយ៍ឯក ប៉ាង ហៀង បានបញ្ជាក់ឲ្យដឹងថា គ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នេះត្រូវបានកសិករប្រទះឃើញ បន្ទាប់ពីបានឈូសឆាយដីដាំដំណាំនៅក្បែរចំណុចមាត់បឹង ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកអធិការបានបន្ថែមថា គ្រាប់កាំភ្លើងដែលពលរដ្ឋប្រទះឃើញខាងលើនេះជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុប ១៤គ្រាប់ក្នុងនោះមាន ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ០២គ្រាប់, គ្រាប់ប្រភេទ ៦៩មីលីម៉ែត្រ ០១គ្រាប់, គ្រាប់កាំភ្លើងប្រភេទដេកា ៧៥មីលីម៉ែត្រចំនួន ០៦គ្រាប់, ក្បាលគ្រាប់ ១០០លី ចំនួន ០៣គ្រាប់, កង់ដង់បេ ៤០ មួយគ្រាប់ និងគ្រាប់ប្រភេទ PMN២ មួយគ្រាប់ផងដែរ។

លោកបានបញ្ជាក់ថា ក្រោយពិនិត្យឃើញដូច្នេះនគរបាលមូលដ្ឋានបានរាយការណ៍បន្តទៅកាន់មន្ត្រីអង្គភាព ស៊ីម៉ាក មករំដោះចេញហើយយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរងចាំពេលវេលាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក