ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចក្រឡាហោម៖ នគរបាលត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដើម្បីប្រែក្លាយខ្លួន ជាមន្រ្តីរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នគរបាលត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដើម្បីប្រែក្លាយខ្លួនយើងជាមន្រ្តីនគរបាលរបស់ប្រជាពលរដ្ឋ ពលរដ្ឋមិនខ្លាចញញើត ជឿទុកចិត្ត និងផ្ដល់កិច្ចសហការ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង សម្តេចក្រឡាហោមបានបន្តថា បើទោះបីនគរបាល មានកម្លាំងប៉ុន្មានក៏ដោយ ក៏មិនអាចរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អដែរ បើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋដែលនេះជាគោលការណ៍ និងជាទ្រឹស្ដីត្រូវចងចាំ។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ពន្យល់ជូនអង្គពិធីអំពីទស្សនៈពាក់ព័ន្ធនឹងនគរបាលជាតិ រួមមាន បញ្ចូល៖ សំដៅលើការបញ្ចូលក្របខណ្ឌនគរបាលដោយឆ្លងកាត់ការប្រឡងប្រជែង។ បញ្ចេះ៖ សំដៅដល់ការបង្រៀនឱ្យចេះទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ បញ្ជា៖ សំដៅលើការតែងតាំងឱ្យបំពេញការងារតាមជំនាញ និងផ្នែក បន្ទាប់ពីបានបង្រៀនឱ្យចេះ។ បញ្ជោរ៖ សំដៅដល់ការលើកទឹកចិត្ត ដូចជាការតម្លើងស័ក្ដិ ឋានៈ តួនាទី រង្វាន់ និងបណ្ណសរសើរជាដើម។ បញ្ចោរ៖ គឺសំដៅលើវិធានការលើមន្រ្តីមានកំហុស ដូចជា ការស្ដីបន្ទោស និងដាក់ទណ្ឌវិន័យជាដើម។ បញ្ចេញ៖ សំដៅដល់ការដកក្របខណ្ឌចេញពីនគបាល បើកាលណាមានកំហុសធ្ងន់ធ្ងរ ដូចជា ប្រព្រឹត្តបទល្មើស និង បញ្ចប់៖ សំដៅដល់ការររៀបចំចូលនិវត្តន៍ ឬការបាត់បង់កាយសម្បទានវិជ្ជាជីវៈជាដើម។

សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងចាត់ចែងការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលជាតិទទួលបានលទ្ធផលជាបន្តបន្ទាប់។ សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាស្ត្រាចារ្យ និងគ្រូនគរបាលជាតិទាំងអស់ ដែលបានខិតខំពង្រឹងការបណ្ដុះបណ្ដាលសិស្សនគរបាលឱ្យមានចំណេះដឹង និងសមត្ថភាពក្នុងវិជ្ជាជីវៈ។

ចុងក្រោយ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ខិតខំបន្តសិក្សាស្រាវជ្រាវដើម្បីផ្ដួចផ្ដើមគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀតក្នុងការដឹកនាំគ្រប់គ្រង និងអនុវត្តកំណែទម្រង់នគរបាលជាតិតាមផែនការ ជាពិសេសខិតខំតាមដានស្រាវជ្រាវចំពោះបទល្មើសថ្មីៗដែលបានកើតឡើងក្នុងប្រទេស តំបន់ និងសាកលោក ដើម្បីឱ្យបានដឹង និងដកពិសោធន៍ធ្វើជាមេរៀនបង្រៀនដល់សិក្ខាកាម និងសិស្សនគរបាល ទាំងទ្រឹស្ដី និងការអនុវត្ត ព្រមទាំងបន្តការសហការបណ្ដុះបណ្ដាលមន្រ្តីនគរបាលក្របខណ្ឌថ្មី មន្រ្តីនគរបាលនៅមិនទាន់បានរៀន និងមន្រ្តីផ្ទេរក្របខណ្ឌចូលនគរបាលជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក