ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ វត្តមានពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូងនៅកម្ពុជាជាការទទួលស្គាល់សមត្ថភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីកីឡាលំដាប់ពិភពលោករបស់កម្ពុជា

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី បានសំដែងអារម្មណ៍រីករាយចំពោះដំណើរមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលថាជាតឹកតាងបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់ចំពោះភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំនានាលំដាប់តំបន់ និងពិភពលោក។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេកនៅថ្ងៃនេះថាភាពជោគជ័យនេះគឺមិនអាចកាត់ផ្ដាច់បានពីការកត្តាសន្ដិភាពពេញលេញរបស់កម្ពុជាដែលរក្សាបាននូវសណ្ដាប់ធ្នាប់ក្នុងប្រទេសធ្វើឱ្យយសហព័ន្ធបាល់ទាត់ពិភពលោកសម្រេចផ្តល់ការទុកចិត្ត និងនាំពានលំដាប់ពិភពលោកនេះមកកាន់កម្ពុជា។

លោកថា៖ «ក្នុងនាមកម្ពុជាជាប្រទេសសមាជិករបស់ FIFA ដំណើរគោចររបស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងក្លាយជាចំណែកមួយក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាផ្តល់នូវកម្លាំងចិត្តដល់កីឡាករ យុវជន និងសាធារណជនជាអ្នកស្នេហា និងគាំទ្រវិស័យកីឡាទាំងអស់ ក្នុងការបន្តលើកកម្ពស់វិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ»។

លោកជូនពរឱ្យកម្មវិធីដំណើរគោចរពានរង្វាន់ និងអត្ថន័យនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ភាពជោគជ័យនៅពេលនេះ គឺជាមូលដ្នានមួយសម្រាប់ការសម្រេចជោគជ័យបន្តទៅថ្ងៃខាងមុខ។

ពានរង្វាន់មាសបាល់ទាត់ពិភពលោក FIFA World Cup បានធ្វើដំណើរមកដល់កម្ពុជាកាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះ បន្ទាប់ពីឆ្លងកាត់ប្រទេសជាង២០មុនមកដល់កម្ពុជា។ ពានរង្វាន់នេះក៏ត្រូវបានទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក