ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: លោក កឹម សុខា ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយ សម រង្ស៊ី និងចង់ធ្វើសន្នីសិទកាសែតជាសាធារណៈ

ភ្នំពេញ៖ មេដឹកនាំអតីតបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសក្នុងសវនាជំនុំជម្រះនៅថ្ងៃនេះផ្ដាច់ទំនាក់ទំនងជាមួយ សម រង្ស៊ី និងចង់ធ្វើសន្នីសិទកាសែតបកអាក្រាតឆ្លើយតបទៅ សម រង្ស៊ី វិញផងដែរ។ នេះជាអ្វីដែលលោក កឹម សុខា ថ្លែងក្នុងសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះ។

លោក កឹម សុខា បានថ្លែងថា «ចប់ហើយ» រវាងលោកនិងលោក សម រង្ស៊ី គ្មានពាក្យថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយទៀតទេ ក្រោយ សម រង្ស៊ី ឱ្យបក្សភ្លើងទៀនចូលរួមបោះឆ្នោត និងវាយប្រហារលោក កឹម សុខា ថាបានប្រព្រឹត្តិនូវកំហុសដែលមិនបានចេញទៅបោះឆ្នោត។ លោកថាលោកអត់ទ្រាំយូរហើយចំពោះទង្វើររបស់លោក សម រង្ស៊ី។

លោក កឹម សុខា ថ្លែងយ៉ាងដូច្នេះថា៖ «លោក សម រង្ស៊ី គាត់ដើរទៅណាគាត់ប្រកាសអីគាត់ធ្វើអីខ្ញុំដែលគាំទ្រទេ? គាត់ប្រកាស ៩ វិច្ឆិកា ប្រមូលកម្លាំងមកវិញដើម្បីចាប់លោកនាយករដ្ឋមន្ត្រី អំពាវនាវកងទ័ពអីខ្ញុំអត់ដែលគាំទ្រសោះ! ខ្ញុំអត់ដែលគាំទ្រសោះ ខ្ញុំសូមបញ្ជាក់ជូនមានតែហាមគ្នាខ្ញុំមិនឱ្យទៅឡូកឡំជាមួយទៀតនេះពិតហើយព្រោះខ្ញុំអត់មានសិទ្ធិនយោបាយនិយាយជាសាធារណ ដូច្នេះច្បាស់ហើយព្រោះខ្ញុំវាទ្រាំយូរហើយដោយសារតែខ្ញុំមិនអាចនិយាយជាសាធារណបាន។ នៅពេលណាដែលចៅក្រមលោកអនុញ្ញាតឱ្យខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំនឹងបើកសន្នីសិទមួយនិយាយរឿងហ្នឹងភ្លាមតែម្ដង»

លោកបន្ថែមថា «ជនណាដែលចង់នាំបរទេសមកបំផ្លាញកម្ពុជាសូមទៅឱ្យឆ្ងាយពីលោក»។

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ គណបក្សសមរង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។

ទោះជាយ៉ាងណាក្រោយពីលោក កឹម សុខា ត្រូវចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែកបាក់ជាច្រើននិងបានបង្កើតជាគណបក្សជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺគណបក្សភ្លើងទៀន (អតីតបក្សសមរង្ស៊ី) បានចូលរួមការបោះឆ្នោតឡើងវិញផងដែរ។

លោក កឹម សុខា ក៏ធ្លាប់បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី ម្ដងរួចមកហើយផងដែរនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានសរសេរនៅលើហ្វេសបុកផេកលោកដោយស្នើដល់លោក សម រង្ស៊ី នឹងបក្ខពួកឈប់យកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។ លោកបញ្ជាក់ផងដែរថា លោកមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក