ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោផ្តួចផ្តើមជំរុញឱ្យអាស៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ ២០៣៤

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចនឹងជំរុញឱ្យថ្នាក់ដឹកនាំអាស៊ានចូលរួមដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកូតកីឡារបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោបានឱ្យដឹងថា៖ «សម្រាប់ឆ្នាំ២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡារបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣៤ ឬ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាពស្នើរសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ ជំរុញគំនិតផ្តូចផ្តើមនេះឱ្យក្លាយជាការពិត»

សម្តេចបញ្ជាក់ថា អាស៊ានពិតជាមានបំណងក្នុងការរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ហើយសម្តេចនឹងជំរុញគំនិតផ្តួចផ្តើមនេះ។

សម្តេចបន្តថា ទ្វីបអាស៊ីទើបតែទទួលធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ ២០០២ គឺកូរ៉េ-ជប៉ុន និងឆ្នាំ២០២២នេះ នៅទីក្រុងដូហា ប្រទេសកាតា ទន្ទឹមនេះអាស៊ានគួរពិចារណាដាក់បេក្ខភាពដេញថ្លៃសម្រាប់ឆ្នាំ ២០៣៤ ឬ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ អប់រំនិងកីឡារ នៅក្នុងសហគមន៍អាស៊ានកាន់តែរឹងមាំជាមួយប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោកដើម្បីមកបំពេញចំណុចខ្វះខាតរបស់អាស៊ាន ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានសក្កានុពលនេះ។

ចុងបញ្ចប់ កម្ពុជាក៏បានអរគុណសហព័ន្ធកីឡារបាល់ទាត់ពិភពលោក និងក្រុមហ៊ុន កូកា កូឡា ដែលបានជ្រើសរើសកម្ពុជា ដើម្បីទទួលរៀបចំពានរង្វាន់នេះ និងជូនពរឱ្យដំណើរទេសចរណ៍ពានរង្វាន់ពិភពលោក និងព្រឹត្តការណ៍ឆ្នាំ២០២២ នេះទទួលបានជោគជ័យ៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក