ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសកម្ពុជាការពារយុទ្ធនាការ QR Code បញ្ឈប់កូវីដ

ភ្នំពេញ: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅកម្ពុជា និងក្រសួងសុខាភិបាលបានរិះគន់របាយការណ៍ចុងសប្តាហ៍ចេញដោយសារព័ត៌មាន Asia Times ដែលបានអះអាងថាប្រទេសចិនកំពុងប្រើប្រាស់ QR Code បញ្ឈប់កូវីដរបស់កម្ពុជាដើម្បីស៊ើបការណ៍។ រឿងនេះត្រូវបានគេបដិសេធថាជា “ ការប្រឌិត” ដែលកំពុងព្យាយាមញុះញង់ឱ្យមានភាពតានតឹងក្នុងសង្គម។

រាជរដ្ឋាភិបាលកម្ពុជាបាននិយាយថា ព័ត៌មានក្លែងក្លាយនេះជាព័ត៌មានមិនត្រឹមត្រូវដែលរាប់បញ្ចូលទាំងការអះអាងថា ប្រទេសចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាមានប្រសាសន៍ថា អត្ថបទនេះបានប្រឌិតទាំងស្រុងនូវការអះអាងថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក Wang Wentian បានជួបជាមួយមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋតាមរយៈលេខកូដ QR “បញ្ឈប់កូវីដ”។ រួមជាមួយគ្នានេះដែរក្រសួងសុខាភិបាលក៏បានបដិសេធវិញថា ខ្លួនមិនដែលបានជួប ឬទទួលសំណើរស្នើសុំទិន្នន័យពីប្រព័ន្ធ QR ពីឯកអគ្គរដ្ឋទូតចិននោះទេ។

ប្រព័ន្ធ QR "បញ្ឈប់កូវីដ" ត្រូវបានណែនាំឱ្យប្រើប្រាស់បន្ទាប់ពីមាន “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” កើតឡើងដើម្បីជួយដល់ការទំនាកទំនង និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទាំងពីរបានអំពាវនាវដល់ប្រជាជនកុំអោយចែកចាយព័ត៌មានមិនពិតទាក់ទងនឹង QR កូដហើយត្រូវជឿជាក់ថា ព័ត៌មានដែលរាជរដ្ឋាភិបាលកំពុងណែនាំឱ្យអនុវត្តត្រូវបានប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក៏ដូចជាការទប់ស្កាត់ការឆ្លងរាលដាលនៃប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក