ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ថាការប្រើប្រាស់អំពើហិង្សាលើស្រ្តី និងកុមារីដែលមានពិការភាពត្រូវបានកាត់បន្ថយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា មានប្រសាសន៍ថា ការប្រើប្រាស់អំពើហិង្សាលើស្រ្តី ឬកុមារីដែលមានពិការភាពត្រូវបានកាត់បន្ថយច្រើននៅកម្ពុជា។ ការកាត់បន្ថយនេះដោយសារពលរដ្ឋមានការយល់ដឹងច្រើនពីសិទ្ធិរបស់ជនមានពិការភាព និងការចូលរួមផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយលើបញ្ហានេះ។

ថ្លែងនៅក្នុងកិច្ចសម្ពាសន៍ជាមួយអ្នកយកព័ត៌មានក្រោយកម្មវិធីបើកវគ្គបណ្តុលបណ្តាលតាមរយៈកម្មវិធី ACCESS ក្រោមប្រធានបទ "ជំនាញចរចាអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងយេនឌ័រនិងពិការភាព" លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាច្រើនលើសិទ្ធិរបស់ជនមានពិការភាព ដោយបានដាក់ចេញ ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលផែនការនេះគឺមានយុទ្ធសាស្រ្តមួយគឺផ្តោតទាំងស្រុងទៅលើ បញ្ហាយេនឌ័រ និងបញ្ឈប់ការប្រើប្រាស់អំពើរហិង្សាលើស្រ្តីដែលមានពិការភាព។ តាមរយៈការកត់សម្គាល់របស់លោក បច្ចុប្បន្ននេះ ការប្រើប្រាស់អំពើរហិង្សាលើស្រ្តី និងកុមារីដែលមានពិការភាពត្រូវបានកាត់បន្ថយគួរឱ្យមានការកត់សម្គាល់។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា៖ «ដោយសារតែបងប្អូនសារព័ត៌មានបានបញ្ជ្រាបការយល់ដឹងច្រើន នៅលើទំព័រហ្វេសបុក នៅលើសារព័ត៌មាន នៅលើកាសែត ទូរទស្សន៍ ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើការបើកវគ្គបណ្តុះបណ្តាល ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យគាត់យល់ដឹង ហើយការប្រើប្រាស់អំពើហិង្សានេះមិនអាចកាត់បន្ថយបានទេប្រសិនណាសាធារណៈជនរបស់យើងមិនមាន ការយល់ដឹងអំពីបញ្ហារនេះ ចឹងបានយើងធ្វើការវាយតម្លៃថា ប្រព័ន្ធសារព័ត៌មានគឺសំខាន់ ការបញ្ច្រាបការយល់ដឹងទៅដល់សាធារណៈជនអំពីការឈប់ការប្រើប្រាស់អំពើហិង្សានេះគឺជារឿងសំខាន់ ដែលនេះហើយជាមូលហេតុចម្បងៗដែលធ្វើឱ្យអំពើហិង្សាក្នុងគ្រួសារក៏ដោយ នៅទីសារធារណ់ក៏ដោយគឺកាត់បន្ថយ ហើយការអប់រំផ្លូវចិត្តព្រះធម៌ នៅតាមទីវត្តអារាមហ្នឹង ក៏បានចូលរួមយ៉ាងសំខាន់ផងដែរ»

បន្ថែមពីនេះលោកក៏បានពន្យល់ដែរថា ជនដែលមានពិការភាពត្រូវបានការពារបន្ថែមដោយច្បាប់ជនពិការដែលមានន័យថា នៅពេលដែលជនមានពិការភាពត្រូវបានរំលោភបំពាននោះ ជនដែលប្រព្រឹត្តិត្រូវទទួលទោសតាមច្បាប់នានា ហើយត្រូវបន្ថែមស្ថានទម្ងន់ទោសទៀតដោយផ្អែកលើច្បាប់ជនពិការ។

លោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធទៅនឹងវិស័យពិការភាពជាពិសេសដើម្បីចូលរួមទប់ស្កាត់នូវអំពើហិង្សាលើស្រ្តីនិងកុមារីដែលមានពិការភាព ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមិនមានការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រប់រូបភាពមិនថាសម្រាប់តែអ្នកដែលមានពិការភាព ឬមួយក៏អ្នកដែលមិនមានពិការភាពនោះទេធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាល សម្រេចបានផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនេះ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក