ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BKEAKING NEWS : រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំថ្មីស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ១៩

(ភ្នំពេញ) : ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ - សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ត កណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេស ដើម្បីកាត់ផ្តាច់ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល សូមធ្វើការ ណែនាំនូវវិធានការអនុវត្តលម្អិតដែលត្រូវរឹតបន្តឹងបន្ថែមទៀត ដូចខាងក្រោម៖

១- អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿង ឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានលក់អាហារវេចខ្ចប់ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការ ចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ គណៈកម្មការប្រតិបត្តិនៃ គបខត្រូវបង្កើតក្រុមការងារមួយដើម្បីទទួលបន្ទុកការងារត្រួតពិនិត្យ នេះ ដោយសហការជាមួយក្រសួងពាណិជ្ជកម្ម។

២- អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល នៅពេលដែលទីកន្លែងនៃសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនោះ ជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវ បានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាព ការងារដែលទាក់ទងនឹងសេវាពន្លត់អគ្គីភ័យសេវាផ្គត់ផ្គង់អគ្គិសនីសេវាផ្គត់ផ្គង់ទឹកស្អាត , សេវាសង្គ្រោះបន្ទាន់ , សេវាសុខាភិបាល, ឱសថស្ថានទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែនទីតាំងផលិតនិងផ្គត់ផ្គង់មីទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការផ្នែកសុខាភិបាលក្នុងការកំណត់អ្នក ពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។ រាល់ទីតាំងនៃសេវាកម្ម ដែលត្រូវបានលើកលែង និងអនុញ្ញាតឱ្យបើកដំណើរការនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់ មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

៣- អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវកំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ជា "តំបន់ក្រហម" ហើយត្រូវរឹតបន្តឹងការអនុវត្តវិធានការលម្អិត បានម៉ឺងម៉ាត់នៅក្នុងតំបន់ក្រហមនេះ ដូចខាងក្រោម៖

-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់ របស់ខ្លួន លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រី សុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពី ១៩ អាជ្ញាធរមានសមត្ថកិច្ច។

- ផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្ដោះអាសន្ន លើកលែងតែសកម្មភាព ការងារដូចតទៅនេះ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា៖  (១)-សេវាពន្លត់អគ្គិភ័យ, (២)-សេវាផ្គត់ផ្គង់អគ្គិសនី , (៣)-សេវាផ្គត់ផ្គង់ទឹកស្អាត, (៤)-សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋនិងឯកជន ដោយរួមទាំងឱសថស្ថានផង, (៥)-ទីតាំងផលិតនិងផ្គត់ផ្គង់ អាល់កុលនិងអុកស៊ីហ្សែន , (៦)-ទីតាំងផលិតនិងផ្គត់ផ្គង់មី, (៧)-ទីតាំងលក់ហ្គាសសម្រាប់ចម្អិន អាហារ, (៨)-សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់, (៩)-សេវាផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខាពេទ្យ និង (១០)-សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង។

-ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់តំបន់ក្រហមនេះទាំងអស់ លើកលែងតែ៖ (១) -ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច អនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម, (២)-ការធ្វើដំណើរដែលទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយគ.ប.ខ. ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ហាបេសកកម្មដែលចេញដោយ គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ. (៣)-ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាល ទាំងរដ្ឋ និងឯកជនដោយរួមទាំងផ្នែកឱសថស្ថាន ដោយមានលិខិតអនុញ្ញាតចេញដោយក្រសួង សុខាភិបាល, (៤)-ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាពន្លត់អគ្គិភ័យ, (៥)-ការធ្វើដំណើរ របស់មន្ត្រីនិងបុគ្គលិកនៃសេវាផ្គត់ផ្គង់អគ្គិសនីនិងទឹកស្អាត និងសេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម, (៦) ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកដើម្បី - ចេញ-ចូលទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជ បេសកកម្ម, (៧)-ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវា សង្គ្រោះបន្ទាន់ទាំងរដ្ឋ និងឯកជន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក