ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផែនការវិលត្រលប់ «៩ វិច្ឆិកា ២០១៩» របស់ សម រង្ស៊ី នាំឱ្យមនុស្សជិត ៦០នាក់ជាប់គុកនិងខ្លះមានឈ្មោះត្រូវជាប់គុក

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសមនុស្សជិត ៦០នាក់ដែលពាក់ព័ន្ធនឹងផែនការវិលត្រលប់ចូលស្រុករបស់លោក សម រង្ស៊ី ៩ វិច្ឆិកា ឆ្នាំ២០១៩។ ពួកគេត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធអំពើញុះញង់ និងរួមគំនិតក្បត់ ដោយបានប្រកាសសាលក្រមធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែមិថុនានេះ។

កញ្ញា សេង ធារី ដែលជាប់ពិរុទ្ធកំពុងតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនភ្លាមក្រោយពីតុលាការបានប្រកាសសាលក្រម។

មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជួង ជុងី បានប្រាប់អ្នកយកព័ត៌មានថាលោកនឹងបន្តប្ដឹងឡើងឧទ្ធរណ៍បន្តទៀត ខណៈលោកបានឱ្យដឹងថាការប្រកាសសាលក្រមកាលពីព្រឹកមិញនេះបានផ្ដន្ទាទោសលោក សម រង្ស៊ី នឹងបក្ខពួកឱ្យជាប់ពន្ធនាគារម្នាក់ ៨ឆ្នាំ និងមានខ្លះទៀតជាប់ ៦ឆ្នាំ ព្រមទាំងចេញដីកាតាមចាប់ខ្លួនផងដែរ ខណៈខ្លះទៀតត្រូវជាប់ពន្ធនាគារ ៥ឆ្នាំនឹងត្រូវបានព្យួរទោស។

កាលពីឆ្នាំ២០១៩ មេដឹកនាំប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស សម រង្ស៊ី បានរៀបចំផែនការបរាជ័យមួយក្នុងការចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា និងញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល។ ផែនការនេះត្រូវបានបរាជ័យវិញក្រោយរដ្ឋាភិបាលស៊ើបដឹងនិងមានវិធានការចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក