លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាធានាធ្វើឱ្យកុមារទាំងអស់មានសុវត្ថិភាពគ្រប់ទីកន្លែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសក្នុងកិច្ចប្រជុំកំពូលស្ដីពីកុមារ ថាកម្ពុជាបានដាក់ទិសដៅបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ធានាដល់បរិយាកាសមួយប្រកប ដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និងកិច្ចការពារនានា។ សម្ដេចតេជោ ថ្លែងបែបនេះក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ នៅយប់ថ្ងៃអង្គារ៍ ទី១៤ ខែមិថុនានេះ។

តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងនាមជាប្រទេសសមាជិកដៃគូសាកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ, រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និងលើកកម្ពស់កិច្ចការពារកុមារ។ សម្ដេចបន្ថែមថា នៅឆ្នាំ២០២១ ផ្អែកតាមការវាយតម្លៃលើ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១, ប្រទេសកម្ពុជាបាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ។

សម្ដេចតេជោថា៖ «ជាទិសដៅទៅមុខ, កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជា នៅផ្ទះ, សាលារៀន និងក្នុងសហគមន៍។ ជាងនេះទៅទៀត, រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកប ដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និងកិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង សម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និងសកលតាមរយៈការអនុវត្តនូវផែនការ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ»

ដើម្បីឈានទៅសម្រេចឱ្យបាននូវការបញ្ចប់អំពើហិង្សាលើកុមារ កម្ពុជាបានរៀបចំនិងដាក់ឱ្យអនុវត្តនូវគោលនយោបាយ ផែនការជាបន្តបន្ទាប់ដូចជា ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ជាដើម។

បន្ថែមលើនេះនៅឆ្នាំ២០១៩ កម្ពុជាបានក្លាយជាប្រទេសសមាជិកនៃ ភាពជាដៃគូសាកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដោយផ្ដល់អាទិភាពលើការពង្រឹងការ-អនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ តាមរយៈការលើកកម្ពស់ការថែទាំតាមគ្រួសារ ជំនួសឱ្យការថែទាំនៅកន្លែងថែទាំកុមារជាដើម។

ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំនេះសម្ដេចតេជោនាយរដ្ឋមន្ត្រីកម្ពុជា ក៏បានឱ្យជាអនុសាសន៍មួយចំនួនផងដែរដោយជំរុញការលើកកម្ពស់ស្មារតីរួបរួមគ្នា និងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើកស្ទួយសុខុមាលកុមារ និងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យ និង ព័ត៌មានសំខាន់ៗ ដើម្បីចាត់វិធានការទាន់ពេល និង តឹងរ៉ឹងដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។ ត្រូវមានការប្តេជ្ញាចិត្តជាសាកលតាមរយៈការកៀរគរធនធាន ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដើម្បីគាំទ្រ និងធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានារបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសចំណុចដៅ១៦.២៖ ការបញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក