ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សប្រជាជនប្ដឹងលោក ស៊ុន ឆ័យ ទារសំណង ១លានដុល្លារ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាសម្រេចប្ដឹងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុន ឆ័យ ទារសំណងជំងឺចិត្តចំនួន ៤ពាន់លានរៀល ឬប្រមាណ ១លានដុល្លារអាមេរិក បន្ទាប់ពីលោក ស៊ុន ឆ័យ ធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សាយជាខេមភាសាចោទថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សង្កាត់កាលពីថ្ងៃ៥មានការលួចបន្លំ បំភ័យ និងទិញសន្លឹកឆ្នោត។

ក្នុងពាក្យបណ្ដឹងចុះថ្ងៃអង្គារ៍ ទី១៤ ខែមិថុនានេះ មេធាវីតំណាងគណបក្សប្រជាជន លោក គី តិច បានភ្ជាប់ជូនទៅកាន់តុលាការនូវ USB អង្គចងចាំដែលផ្ទុកវីដេអូឃ្លីបរយៈពេល ២ម៉ោង ១០នាទី និង៥៦វិនាទី នៃបទសម្ភាសន៍រវាងសារព័ត៌មានខេមបូឌា ដេលី និងលោក ស៊ុន ឆ័យ ដែលត្រូវបានផ្សព្វផ្សាយតាមគេហទំព័រ បណ្ដាញសង្គមហ្វេសបុក និងយូធូប។ ក្នុងនោះលោក ស៊ុន ឆ័យ បានលើឡើងនូវចំណុចមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់កិត្តយសបក្សប្រជាជនដែលមានដូចជា «វាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម គេចង់ធ្វើអីក៏បានដែរ» «លទ្ធផលហ្នឹងវាមិនឆ្លុះពីឆន្ទះរបស់ពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង»

ជានេះទៅទៀតលោកក៏បានប្រៀបធៀបទៀតថា៖ «យើងមិនចង់ប្រៀបធៀបថា ចោរលួចគោទេ ដូចយើង និយាយអីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចក៏មិនឱ្យវាលួចទាំង៥ទៅ អានេះយើងនិយាយ ភាសាសាមញ្ញទៅចុះ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនដែលយើង ការពារបាន យើងយកឆន្ទៈហ្នឹងម៉ោ អាហ្នឹងជារបស់យើង យើងតស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿង ធម្មតា វាមិនដែលអ្នកណាទៅឱ្យគេប្រមូលយកទាំងអស់នោះទេ អាហ្នឹងវាមិនអាចទេ»

មេធាវីតំណាងបក្សប្រជាជនបានចាត់ទុកការលើឡើងទាំងនេះគឺជាអំពីទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្ដល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត។

លោក គី តិច ក្នុងនាមមេធាវីតំណាងគណបក្សសុំប្ដឹងទៅតុលាការឱ្យធ្វើការពិនិត្យ និងចោទប្រកាន់ និងផ្តន្ទាទោសលោក សុន ឆ័យ តាមច្បាប់ រួមទាំងទារសំណងជំងឺចិត្តចំនួន ៤ពាន់លានរៀលផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក