ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបញ្ជាក់ថាការតម្លើងប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការនឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានបញ្ជាក់ថា ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងនឹងត្រូវចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៣។ សម្ដេចតេជោបញ្ជាក់បែបនេះបន្ទាប់ពីបានប្រកាសជាសាធារណៈអំពីការតម្លើប្រាក់បៀវត្សជូនមន្ត្រីរាជការកាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ម្សិលមិញ។

សម្ដេចតេជោ បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែមិថុនានេះថា៖ «ម្សិលមិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ជូនថាការដំឡើងបៀវត្សនិងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣»។ 

កាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ក្នុងពិធីបិបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «យើងខានតម្លើងបៀវត្សឆ្នាំ២០២០ក៏មិនបានឡើង ឆ្នាំ២០២១ក៏មិនបានឡើង ឥឡូវ២០២២នេះយើងនឹងចាប់ផ្ដើមឡើង។ តែឡើងនេះមិនគិតជាភាគរយទេណាឡើងតាមរបៀប»។ 

សម្ដេចថាតាមគោលការណ៍គ្រូពេទ្យនិងគ្រូបង្រៀននឹងត្រូវតម្លើងប្រាក់ខែទាបបំផុត ១លាន ៥សែនរៀល និងមន្ត្រីផ្នែកដទៃទៀតនឹងត្រូវតម្លើប្រាក់ខែទាបបំផុត ១លាន ៤សែនរៀល។ ជាមួយគ្នានេះសម្ដេចតេជោ ក៏បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឱ្យតម្លើងពិដានជាប់ពន្ធផងដែរ ដែលមានន័យថាដែលសម្ដេចចង់ឱ្យអ្នកដែលមានប្រាក់បៀវត្សក្រោម ១លាន ៥សែន ១រៀលនឹងមិនតម្រូវឱ្យជាប់ពន្ធនោះទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក