ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យរាជរដ្ឋាភិបាលហៅការប្រទុសរ៉ាយជាមួយជាតិឯងរបស់ខ្មែរនៅបរទេសមួយចំនួនគឺជាពលរដ្ឋដែលគ្មានសេចក្ដីថ្លៃថ្នូរ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានសេចក្ដីការសោកស្ដាយចំពោះពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនដែលបានប្រឌិតព័ត៌មាន និងវាយប្រហារដោយគ្មានការទទួលខុសត្រូវមកលើការអនុវត្តរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ អង្គភាពអ្នកនាំពាក្យចាត់ទុកថា វោហាសាស្ត្រនៃការវាយប្រហារនេះគ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ ជាពិសេសជាអ្នករស់នៅក្នុងអរិយប្រទេសរួចទៅហើយនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃច័ន្ទ ទី១៣ ខែមិថុនា អង្គភាពអ្នកនាំពាក្យថានេះគឺជាចេតនាទុច្ចរិតរបស់ពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅបរទេសដែលមានចេតនាទុច្ចរិតបង្កាច់បង្ខូច និងឥរិយាបថប្រទូសរ៉ាយជាមួយមាតុប្រទេសរបស់ខ្លួន។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសម្ដែងនូវមោទកភាព ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញជាប្រចាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នកំពូលៗរបស់ជាតិដទៃទៀត ដែលរួមគ្នារក្សាបាននូវសុខសន្ដិភាព ជៀសផុតពីវិបត្តិរដ្ឋធម្មនុញ្ញ ធានាបានស្ថិរភាពនយោបាយ ព្រមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ប្រកបដោយភាពស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានាក្នុងសាកលលោក។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ព្រមទាំងឥស្សរជនខ្មែរគ្រប់រូបបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិ និងការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ស្របតាមខ្លឹមសារដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក