ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេស ថាអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សពីជប៉ុនបណ្ដុះមន្ត្រីជំនាញឱ្យកម្ពុជាជិត ៥០០នាក់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានជួយគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជាទាំងសេដ្ឋកិច្ចនិងសង្គម ក្នុងនោះការអភិវឌ្ឍនធនធានមនុស្ស ដែលកំពុងហុចផលវិជ្ជមានកាន់តែច្រើនសម្រាប់កម្ពុជា។ លោកបន្ថែមថាចាប់តាំងពីឆ្នាំ២០០០ មកអាហារគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬ «JDS» ដែលជប៉ុនបានផ្ដល់ឱ្យមកកម្ពុជាបានបណ្ដុះមន្ត្រីចំនួន ៤៣៩រូប ហើយពេលនេះពួកគេមួយចំនួនបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើននៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។

ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោង "អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស" នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថាចាប់តាំងពីគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬ JDS ត្រូវបានផ្តល់ជូនប្រទេសកម្ពុជានៅឆ្នាំ២០០០មក គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាចំនួន ៥២២រូប មកពីក្រសួង-ស្ថាប័ននានា ដែលក្នុងនោះមាន ២៧រូបជាមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

មន្ត្រីទាំងនោះសុទ្ធតែត្រូវទទួលការសិក្សានៅប្រទេសជប៉ុន ហើយមានមន្ត្រីចំនួន ៤៣៩រូប បានវិលត្រឡប់មកកម្ពុជាវិញនឹងមួយចំនួនបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើននៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។

រដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលមិនត្រឹមតែផ្ដល់ហិរញ្ញប្បទានឥតសំណង JDS និងអាហារូបករណ៍ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

លោកថា៖ «ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសយើងទាំងពីរក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី»

កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទំហំទឹកប្រាក់ចំនួន ៣៦៣លានយ៉េន ឬជាង៣លានដុល្លារសម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ ក្រោមហិរញ្ញប្បទានឥតសំណងនេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប ដែលរួមមានបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៤រូប និងថ្នាក់បណ្ឌិតចំនួន ២រូប នឹងទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងប្រទេសជប៉ុន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក