ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងកំណែទម្រង់អង្គការ WTO

ហ្សឺណែវ, ស្វីស៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងនៅក្នុងសុន្ទរកថាបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោកថា កម្ពុជាក៏ចង់ឃើញនូវការសម្រេចបន្ថែមលើការចរចាធ្វើកំណែទម្រង់កសិកម្ម ហើយកម្ពុជានឹងចូលរួមយ៉ាងសកម្មជាមួយសមាជិកផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងកំណែទម្រង់អង្គការ WTO ព្រមទាំង ការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។

ថ្លែងពីក្រុងហ្សឺណែវ ប្រទេសស្វីស លោករដ្ឋមន្រ្តី បានលើកឡើងពីបញ្ហាដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងជួបនឹងវិបត្តិ ហើយការមិនទទួលបានលទ្ធផលពីសន្និសីទថ្នាក់រដ្ឋមន្ត្រីមុនៗបានចោទជាសំណួរចំពោះប្រសិទ្ធភាពនៃអង្គការ WTO។

លោកបន្តថា កម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច តែងតែគាំទ្រនិងផ្តល់តម្លៃខ្ពស់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយកម្ពុជាចង់ឱ្យ MC12 នេះប្រកបទៅដោយរលូន និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយសមាជិកគួរប្រើសន្និសីទនេះ ជួយពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើននូវនៃបញ្ហាការសម្រេចចិត្តដោយឯកតោភាគី និងបញ្ហាដែលប្រទេសតូចត្រូវបានដាក់ឱ្យនៅដោយឡែក។

លោកបានគូសបញ្ជាក់ថា លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នឹងក្លាយជាលទ្ធផលដ៏សំខាន់បំផុតសម្រាប់អង្គការ WTO ដែលបញ្ហានេះគឺបានអូសបន្លាយពេលជាង២០ឆ្នាំមកហើយ។

ជាចុងបញ្ចប់ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា កម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយកមូលដ្ឋានច្បាប់ជាចម្បង ដោយសមាជិកទាំងអស់ត្រូវធានាថា អង្គការ WTO នៅតែសកម្មតាមរយៈការធ្វើកំណែទម្រង់ មានតម្លាភាព និងជាវេទិកាប្រកបដោយបរិយាបន្នដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាចំណែកមួយក្នុងការសម្រេចចិត្ត និងបានលើកឡើងពីបញ្ហារបស់ពួកគេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក