ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានបក្សប្រជាជនប្រកាសមិនចរចាររឿងបោះឆ្នោតជាមួយបក្សណាទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនចរចារទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាមួយគណបក្សណាទាំងអស់ ដោយថាការបោះឆ្នោតគឺជាការប្រកួតប្រជែង។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ថ្ងៃ២៦គឺប្រកាសលទ្ធផលផ្លូវការ។ ហើយប្រកាសលទ្ធផលផ្លូវការហើយប្រកាសចំនួនអាសនៈ ប្រកាសអ្នកជាប់ឆ្នោតតែម្ដង។ រួចហើយរដ្ឋមន្ត្រីមហាផ្ទៃចុះហត្ថលេខាដើម្បីឱ្យចូលកាន់តំណែងរឿងវាតែប៉ុនហ្នឹងតើ។ អ្នកខ្លះថាហ្ហេ! ត្រូវចរចារជាមួយបក្សកាន់អំណាច អត់ទេ! អត់មានអីត្រូវចរចារគ្នាទាំងអស់។ អ្នកណាចងចរចារអី ទៅចរចារជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅ គណបក្សប្រជាជនអត់ត្រូវជជែកវែកញែកជាមួយអ្នកណាទាំងអស់ព្រោះគណបក្សប្រជាជនជាគូប្រកួតមួយដែរតើ»។

គួររំលឹកថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា មានគណបក្សនយោបាយចំនួន ១៧ចូលរួមប្រកួតដើម្បីដណ្ដើមតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុប ចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន ៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក