ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោសង្ឃឹមថាមេដឹកនាំមីយ៉ាន់ម៉ាទទួលយកសំណើរកុំប្រហារជីវិតយុវជនប្រឆាំង២នាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចសង្ឃឹមថា ឧត្តមសេនីយ៍ មីង អោងឡាំង នឹងពិចារណាឡើងវិញលើការកាត់ទោសយុវជនពីរនាក់ប្រហារជីវិត។ សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនានេះ។

កាលពីថ្ងៃសុក្រ ទី១០ ខែមិថុនា សប្ដាហ៍មុន ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បន្ទាប់ពីសម្ដេចបានទទួលដំណឹងថារដ្ឋាភិបាលយោធាប្រទេសនេះត្រៀមកាត់ទោសប្រហារជីវិតយុវជនប្រឆាំងនឹងរបបនេះ។

ថ្លែងបន្ថែមនៅព្រឹកថ្ងៃច័ន្ទនេះសម្តេចតេជោបានលើកឡើងថា៖ «ខ្ញុំកំពុងធ្វើលិខិតទៅឧត្តមសេនីយ៍ មីង អោង ឡាំង នៅម៊ីយ៉ាន់ម៉ា ស្នើរសុំឱ្យពិចារណា ពីការកាត់ទោសប្រហារជីវិតយុវជនពីរនាក់ ខ្ញុំសង្ឃឹមថា ឯកឧត្តម មីង អោង ឡាំងនឹងពិចារណាចំពោះសំណើរខ្ញុំក្នុងក្របខណ្ឌជាប្រធានអាស៊ាន ដោយយើងមិនចង់ឃើញនូវអ្វីដែលកើតឡើងបន្ថែម ទៅលើអ្វីដែលជាបញ្ហារកំពុងលំបាកស្រាប់នោះទេ»។

ក្នុងលិខិតដែលសម្ដេចតេជោផ្ញើទៅឱ្យលោក មីន អោងឡាំង កាលពីសប្ដាហ៍មុនសម្ដេចបានលើកឡើងថាផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្តប្រាកដជានឹងបង្កឱ្យមានប្រតិកម្ម អវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញនិងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្នតាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្នស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។ នេះតាមលិខិតរបស់សម្តេចតេជោ។

សម្ដេចតេជោ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញនិងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

ក្នុងសន្នីសិទសារព័ត៌មានមួយកាលពីថ្ងៃទី៨ ខែមិថុនា អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) ឧត្តមសេនីយ៍ Zaw Min Tun បានបញ្ជាក់ថា មានអ្នកទោសបួននាក់ ដែលពីរនាក់ជាអ្នកនយោបាយ នឹងត្រូវកាត់ទោសប្រហារជីវិត។ អ្នកទាំងបួនរួមមានអតីតសមាជិកសភាគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD លោក Phyo Zayyar Thaw និងមេដឹកនាំនិស្សិតជំនាន់ទី៨៨ លោក Kyaw Min Yu ហៅ Jimmy។

បើតាម អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ពួកគាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការកាន់កាប់អាវុធរួមមានកាំភ្លើង M-16 មួយដើម កាំភ្លើងខ្លី Sigsaer និងគ្រាប់កាំភ្លើង នៅសង្កាត់ Dagon Seikkan បន្ទាប់ពីចម្លើយសារភាពរបស់ Phyo Zayyar Thaw ថាលោកពិតជាទទួលបានអាវុធ និងជាតិផ្ទុះជាច្រើនប្រភេទពិតមែន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក