ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោហៅអ្នកចោទថាមានការលួចសន្លឹកឆ្នោតមកស្បថ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកដែលចោទថាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះមានការលួចសន្លឹកឆ្នោតឱ្យមកស្បថ ហើយជួយបង្ហាញពីរបៀបនៃការលួចដល់សាធារណជនឱ្យបានដឹងផង។ សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ ដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

សម្តេចតេជោបានឱ្យដឹងថាតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បង្ហាញថាប្រជាជនបានគាំទ្រគណបក្សប្រជាជនដល់ជាង ៧០ភាគរយនៃអ្នកបោះឆ្នោត ដែលធ្វើឱ្យគណបក្សនៅគ្រប់គ្រងតំណែងមេឃុំ-ចៅសង្កាត់ ៩៩ភាគរយ និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៨០ភាគរយដែលចំនួននេះបានបង្ហាញនូវការគាំទ្រយ៉ាងច្រើនដល់គណបក្សប្រជាជនគឺដូចជាការគាំទ្រដល់គោលនយោបាយរបស់គណបក្សដែលគាំទ្រដល់សន្ដិភាព និងការអភិវឌ្ឍ។

សម្ដេចឱ្យអ្នកដែលថាការបោះឆ្នោតមានការលួចបន្លំមកស្បថនិងជួយបង្ហាញឱ្យសាធារណជនបានឃើញពីរបៀបលួចផងដែរ។

សម្តេចបន្តថា៖ «បោះនៅក្នុងមណ្ឌល បោះនៅកន្លែងនេះបោះម៉ោង ៧ព្រឹក ម៉ោង ៣បិទ រួចហើយរាប់នៅកន្លែងហ្នឹង គេថាយើងលួច ហើយបើយើងបបួលស្បថ មិនដែលចេះហ៊ានទេ គេថាស្បថជារឿងកំប៉ិកកំប៉ុក រឿងអត់បានការ ប៉ុន្តែសូមបញ្ជាក់ថា រឿងស្បថមិនមែនរឿងតូចតាចទេ ប្រធានាធិបតីក៏ដោយ នាយករដ្ឋមន្ត្រីក៏ដោយ សមាជិកសភាក៏ដោយ មុនពេលចូលកាន់ដំណែងស្បថទាំងអស់ តើអាហ្នឹងវាកំប៉ិកកំប៉ុកទេ ពាក្យសម្បថនៅមាននៅរដ្ឋធម្មនុញ្ញ សូម្បីអាមេរិកាំងនៅយកគម្បីគ្រឹស្តទៅស្បថដែរតើស មិចបានស្បថជារឿងលេងសើច ថាជារឿងទល់់ច្រក?»។

សម្តេចសង្កត់ធ្ងន់ថា៖ «ចឹងពួកអ្នកឯងដែលចោទថាគេលួចនេះ ហ៊ានស្បថឱ្យរន្ទះបាញ់អត់ យើងនិយាយគ្នាចឹងវិញម្តង ហើយកុំប្រើវិធីថាអត់ហ៊ានស្បថទេ ស្បថជារឿងលេងសើច ជារឿងកំប្លែង […] ខ្លាចអីហ្នឹងស្បថបើសិនយើងមានភ័ស្តុតាងច្បាស់ បើមានភ័ស្តុតាងច្បាស់យើងស្បថទៅខ្លាចអី»។

ការលើកឡើងរបស់សម្តេចតេជោនាពេលនេះបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ បានប្រកាសថាគណបក្សនឹងទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បើទោះបីលោកមិនពេញចិត្តចំពោះលទ្ធផលនិងលើកឡើងថាការបោះឆ្នោតមិនសេរី និងអយុត្តិធម៌។

លោក សុន ឆ័យ ថា៖ «យើងប្រកាសថាការបោះឆ្នោតដែលមិនសេរីនិងមិនយុត្តិធម៌បានន័យថាយើងអត់ទទួលស្គាល់ការបោះឆ្នោតទេ តែយើងចង់ឱ្យកែលម្អ ដើម្បីឱ្យមានភាពយុត្តិធម៌ ដែលលទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋទេ តែបើសួរថាយក (កៅអី) ឬមួយក៏អត់ គឺយកអ្វីដែលជារបស់យើង យើងយក»។

គួររំលឹកថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក