ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ថាការបន្តការគាំទ្រពីពលរដ្ឋចំពោះបក្សប្រជាជនគឺបានន័យថាពលរដ្ឋគាំទ្រដល់សន្ដិភាពនិងការអភិវឌ្ឍ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានចេញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជន។ សម្ដេចថាការបន្តការគាំទ្រពីពលរដ្ឋមកលើបក្សប្រជាជនគឺមានន័យថាពលរដ្ឋគាំទ្រដល់សន្ដិភាព និងការអភិវឌ្ឍ។

សម្ដេចតេជោថ្លែងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ គណបក្សប្រជាជនទទួលបានការគាំទ្រពីពលរដ្ឋជាង៧០ភាគ ធ្វើជាមេឃុំ-ចៅសង្កាត់ ៩៩ភាគរយ និងតំណែងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៨០ភាគរយ ដែលចំនួននេះបានបង្ហាញនូវការគាំទ្រយ៉ាងច្រើនដល់គណបក្សប្រជាជនគឺដូចជាការគាំទ្រដល់គោលនយោបាយរបស់គណបក្សដែលគាំទ្រដល់សន្ដិភាព និងការអភិវឌ្ឍ។

សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក