ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ លទ្ធផលការបោះឆ្នោតឃុំសង្កាត់បញ្ជាក់ថា វ៉ាក់សាំងនៅកម្ពុជាមិនមានការរើសអើងនយោបាយ សាសនា ឬជនជាតិទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នភាគរយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅកម្ពុជា បានកើនដល់ប្រមាណ ៩៤% នេះប្រជាជនសរុប ខណៈការបោះឆ្នោតកន្លងទៅនេះប្រជាជនដែលចេញទៅបោះឆ្នោតមានទាំងអស់បោះមានអ្នកបោះឱ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែលនេះសរបញ្ជាក់ឱ្យឃើញថា វ៉ាក់សាំងនៅកម្ពុជាមិនមែនជាវ៉ាក់សាំងនយោបាយទេ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ សម្តេចតេជោបានឱ្យដឹងថា៖ «ជាមួយនឹងការស្រុះគ្នាមិនថាមកពីបក្សណាក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ [...] អ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនមានតែជាង ៧៤%ទេ ចឹងនៅសល់ជាង ២៥% ទៀតបោះឱ្យអ្នកណា ចឹងអ្នកនោះសួរថាបានទទួលបានវ៉ាក់សាំងទេ គឺសុទ្ធតែបានទទួលវ៉ាក់សាំងទាំងអស់»។

សម្តេចបញ្ជាក់ថា៖ «ចឹងមានន័យថាវ៉ាក់សាំងនៅកម្ពុជាមិនមែនជា វ៉ាក់សាំងរើសអើងនយោបាយ វ៉ាក់សាំងរើសអើងសាសនា វ៉ាក់សាំងរើសអើងជនជាតិទេ»។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានចំនួន ៩៤,១០ % ធៀបនឹងប្រជាជន ១៦ លាននាក់ ដោយអាយុ ១៨ឆ្នាំ ឡើងទៅមាន ១០៣,២៣% អាយុ ១២-១៧ឆ្នាំ មាន ១០០,៦៥% អាយុ ០៦-១១ឆ្នាំ បាន ១០៩,២៣% និងអាយុ ០៥ឆ្នាំ ១៣៣,៦0% ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក