ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

"សិទ្ធិរស់រានមានជីវិត" គីជាអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅតំណាងសហភាពអឺរ៉ុប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានងាកទៅនិយាយនិងបានប្រាប់តំណាងសហភាពអឺរ៉ុបកម្ពុជាថា ចង់អឺរ៉ុបចាត់ទុកអ្វីជាសិទ្ធិអតិភាពរបស់ខ្លួនគឺជាការគិតរបស់អឺរ៉ុប តែសម្រាប់ប្រទេសកម្ពុជាសិទ្ធិរស់រានមានជីវិតគឺជាសិទ្ធិសំខាន់ជាងសិទ្ធិផ្សេងនិងត្រូវការពារឱ្យបានផងដែរ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីវិធានការឆ្លើយតបបន្ទាន់ក្នុងពេលដែលផ្ទុះឡើងនៃជំងឺកូវីដ-១៩ គឺជាការការពារនូវសិទ្ធិរស់រានមានជីវិតដ៏សំខាន់របស់ពលរដ្ឋ។ សម្ដេចបញ្ជាក់ថាមានសិទ្ធិរស់រានមានជីវិតហើយទើបសិទ្ធិផ្សេងទៀតកើតពេលក្រោយ។

សម្ដេចតេជោថ្លែងដោយងាកទៅមើលទៅតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាថា៖ «បើសិទ្ធិរស់រានមានជីវិតគ្មានហើយបានសេចក្ដីថាអ្នកឯងអត់មានសិទ្ធិអ្វីទាំងអស់ អ្នកខ្លះគឺអត់ហ៊ាននិយាយពីបញ្ហាហ្នឹងទេ គេបែរជានិយាយពីសិទ្ធិដទៃ។ កម្ពុជាទទួលនូវសិទ្ធិទាំងអស់រាប់ទាំងសិទ្ធិដែលយើងទើបនឹងទទួលបានប៉ុន្មានថ្ងៃជាមួយអាទិត្យ កាលពីអាទិត្យមុន យើងបោះឆ្នោត។ អាហ្នឹងជាងសិទ្ធិនៃដំណើរការប្រជាធិបតេយ្យ។ សួរថាខ្មោចវាទៅបោះឆ្នោតទេ? វាអត់ចេះទៅបោះឆ្នោតទេ។ អញ្ចឹងចំណុចនេះគឺជាចំណុចដែលយើងដកបទពិសោធន៍អំពិចំនុចដែលមានសភាពត្រូវប្រមូលកម្លាំងជាតិទាំងមូលប្រយុទ្ធប្រឆាំង»។

ជំងឺកូវីដ-១៩ បានផ្ទុះជាសហគមន៍ធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ឆ្នាំ២០២១ ក្រោយផ្ទុះឡើងនៃជំងឺរដ្ឋាភិបាលកម្ពុជាបានចេញវិធានការឆ្លើយតបបន្ទាន់ជាច្រើនរួមមានការបិទខ្ទប់ និងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង។ កម្ពុជាប្រើពេល៨ខែក្នុងការចាក់វ៉ាក់សាំង ដែលនាំឱ្យរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានបិទបញ្ជប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ធ្លាប់លើកឡើងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះជីវិតរបស់ពលរដ្ឋក្នុងពីព្រឹត្តិការណ៍ធំៗចំនួន២គឺការរំដោះពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការជួយសង្គ្រោះពលរដ្ឋពីការស្លាប់ដោយជំងឺកូវីដ-១៩៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក