ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការពារជាតិ៖ ការចោទប្រកាន់រឿងមូលដ្ឋានសមុទ្ររាមគឺជាការម៉ាក់ងាយដល់សមត្ថកិច្ចកម្ពុជា

សឹង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថានៅចំពោះមុខអន្តរជាតិថា ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗដោយអនុលោមទៅតាមបរិស្ថានសន្តិសុខរបស់ប្រទេសខ្លួនរបស់តំបន់ និងពិភពលោក។ សម្ដេចបានចាត់ទុកការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈបង្កើតបញ្ហាបែបនេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជាយ៉ាងពេញទី។

ថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៉ីលើកទី១៩ នៅសិង្ហបូរី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានលើកឡើងថា កម្ពុជាគឺនៅតែជាម្ចាស់នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាប ហើយការអភិវឌ្ឍមូលដ្ឋាននេះទៀតសោត មិនមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ឬតំបន់ណាមួយ ទោះជិតក្តី ឬឆ្ងាយក្តី នោះឡើយ។ យើងចាត់ទុកការចោទប្រកាន់សព្វបែបយ៉ាងនេះជាលេសដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជា។

សម្ដេចបន្ថែមថា ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មនៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ កម្ពុជានឹងបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹមតែអាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការជួយសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាពជាដើម។

សម្ដេចថា៖ «កត្តាកំណត់សំខាន់បំផុត គឺការការពារប្រកបដោយបុព្វហេតុត្រឹមត្រូវនិងយុត្តិធម៌ នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងរៀងៗខ្លួន។ ក្រៅពីនោះ យើងត្រូវការចាំបាច់នូវសមត្ថភាពទាន់សម័យ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងរួម មានជាអាទិ៍ ការប្រឆាំងអំពើភេរវកម្ម ការធានាសន្តិសុខផ្លូវសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ»។

សម្តេចពិជ័យសេនា អះអាងថាគោលដៅចម្បង របស់កម្ពុជា គឺរស់នៅក្នុងសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាភាតរៈនិងស្មើមុខស្មើមាត់គ្នា ជាមួយនឹងប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់ ហើយយើងចង់បានត្រឹមតែមានសមត្ថភាពដើម្បីការពារខ្លួន និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់និងសកលលោក តែប៉ុណ្ណោះ។ វាមិនយុត្តិធម៌ទេ ហើយក៏មិនអាចទៅរួចដែរ ដែលយើងត្រូវបានចាប់បង្ខំឲ្យស្ថិតនៅក្នុងស្ថានភាពតោកយ៉ាក ចាស់គំរិល ឬដើរថយក្រោយ ខណៈដែលអ្នកដទៃ ប្រឹងពង្រីកអំណាច និងឥទ្ធិពលផ្នែកយោធា នៅស្ទើរគ្រប់ទីកន្លែង។

ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុង

ក្រោយនេះត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចឹមប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាម។

ទាក់ទងទៅនឹងការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «កម្ពុជាជារដ្ឋមួយដែលមានឯករាជ្យភាព អធិបតេយ្យ និងសិទ្ធិពេញលេញ ក្នុងការចាត់ចែងវាសនាប្រទេសជាតិរបស់ខ្លួន ដូចមានចែងនៅក្នុងមាត្រា៥៣ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានខ្លឹមសារ “ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេសនៅលើ

ទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេស ជាសម្ភារៈយោធា អាវុធ គ្រប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក