ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការពារជាតិកម្ពុជា-អូស្ត្រាលី សង្ឃឹមថានឹងពង្រីកកិច្ចសហការកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត

សឹង្ហបុរី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក រីឆាត ម៉ាល (Rechard Marlse) បានវាយតម្លៃខ្ពស់លើទំនាក់ទំនងកម្ពុជា-អូស្ត្រាលី លើវិស័យការពារជាតិ ដោយលោកសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រីកបន្ថែមនាថ្ងៃអនាគតផងដែរ។ លោកបានថ្លែងបែបនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ នៅប្រទេសសឹង្ហបុរីនៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការរីករាយចំពោះទំនាក់ទំនងយោធាកម្ពុជា-អូស្ត្រាលី និងបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី មានតាំងពីណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការនេះបានទទួលលទ្ធផលផ្លែផ្កាជាទីបំផុត។

អូស្ត្រាលីបានជួយដល់ក្រសួងការពារជាតិកម្ពុជា ជំហានដំបូងលើការចងក្រង តាក់តែងសៀវភៅស-ការពារជាតិ ដែលជាគោលនយោបាយការពារជាតិមួយដ៏មានសារៈសំខាន់ ហើយសៀវភៅការពារជាតិឆ្នាំ២០២២ ទើបតែបានប្រកាសជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។

ក្រៅពីនេះក៏បានជួយបណ្តុះបណ្តាលភាសាអង់គ្លេស ដល់កងយោធពលខេមរភូមិន្ទ ហើយតាមរយៈចំណេះដឹងផ្នែកភាសាអង់គ្លេសនេះ កម្ពុជាបានបញ្ជូនសិក្ខាកាមទៅបន្តការសិក្សានៅកគ្រប់ទិសទីបន្តទៀត។ ដោយឡែកនាយទាហានដែលបានទៅបណ្តុះបណ្តាលនៅអូស្ត្រាលី បានមកបំពេញការងារក្នុងកងយោធពលខេមរភូមិន្ទវិញប្រកបដោយគុណភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយសុខដុម ការយោគយល់គ្នា ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គឺជាសារប្រយោជន៍ដ៏សំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក រីឆាត ម៉ាល ឱ្យមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក (ADMM-Plus) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែវិច្ឆិកាខាងមុខនេះផងដែរ។

ជំនួបរវាងរដ្ឋមន្ត្រីទាំងពីរនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក