ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន សរសេរសៀវភៅរៀបរាប់ពីដំណើរបេសកកម្មជាង ២៥ ០០០ គីឡូម៉ែត្រ ប្រឆាំងនឹងកូវីដ-១៩ របស់សម្តេចតេជោ

ភ្នំពេញ: រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានសរសេររៀបរៀងសៀវភៅដែលមានចំណងជើងថា៖ “ធ្វើដំណើរជាង ២៥ ០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី” ក្នុងការយកឈ្នះសមរភូមិកូវីដ-១៩ នៅកម្ពុជា។

បើតាមលោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា គោលបំណងសំខាន់ ក្នុងការសសរ រៀបរៀងចេញជាសៀវភៅនេះគឺដើម្បីបង្ហាញពីកាយ វិការទឹកចិត្តសប្បុរសធម៌ដ៏មហិមា និងការគិតគូរពីសុខទុក្ខ សុខភាពនិងសុខុមាលភាពប្រជាជនកម្ពុជា ទូទៅ ព្រមទាំងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅប្រកបដោយការកោតសរសើរដ៏ស្មោះ ចំពោះគំរូល្អ របស់លោកយាយ លោកតាដែលមានវ័យ ១០០ឆ្នាំឡើង និងប្រជាជនកម្ពុជាទូទៅ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ អនុលោមតាមយុទ្ធសាស្ត្រ “ផ្ការីក” ស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន សែន ចូលរួមចំណែកទប់ស្កាត់នូវមហន្តរាយសុខភាពសាធារណ: សង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា។

ម្យ៉ាងវិញទៀត សៀវភៅនេះ ក៏មានគោលបំណងបង្ហាញពីបេសកកម្មជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជាក្រោមគំនិតផ្តួចផ្តើម ចង្អុលបង្ហាញ និងប្រគល់ភារកិច្ចដ៏វិសេសវិសាលនេះពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងនាម សម្ដេច តេជោនាយករដ្ឋមន្តី ដែលតាមរយ:បេសកកម្មក្នុងដំណើរជាង ២៥ ០០០ គីឡូម៉ែត្រនៅទូទាំង ប្រទេសកម្ពុជានេះ ក៏បានបង្ហាញថា កម្ពុជាក៏មានលោកយាយ-លោកតាដែលមានអាយុវែងលើសពី១០០ឆ្នាំ ច្រើនផងដែរ។

សៀវភៅដែលបានចងក្រងនូវសកម្មភាពធ្វើដំណើរ មនុស្សធម៌ក្នុងនាម សម្ដេចតេជោ នេះមានគោលបំណងដ៏ធំមួយទៀត គឺរក្សាទុកជាឯកសារសម្រាប់ការសិក្សា ស្រាវជ្រាវនៃអ្នកជំនាន់ក្រោយ ស្វែងយល់ដឹងពីកិច្ចការសង្គមដ៏សំខាន់មួយនេះ ក្រោមបញ្ញាដ៏អស្ចារ្យ និងវិសេសវិសាលបំផុតរបស់ សម្ដេចតេជោ ដែលមិនមានប្រទេសណាមួយនៅ លើសាកលលោកយើងនេះ មានធ្វើសកម្មភាពមនុស្សធម៌បែបនេះឡើយនៅក្នុងអំឡុងពេលដែលស្ថាន ភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងតែមានសភាពខ្លាំងក្លា ហើយសកម្មមនុស្សធម៌ដ៏អស្ចារ្យបែបនេះនៅ កម្ពុជា ត្រូវបានដាក់ចេញឱ្យអនុវត្តនាពេលនោះផងដែរ។

សម្រាប់សៀវភៅនេះផងដែរ សម្ដេចតេជោ បានអនុញ្ញាត និងផ្ដល់ទាំងថវិកាសម្រាប់ការបោះពុម្ភសៀវភៅនេះ ជាលើកដំបូងចំនួន ៣០០០ក្បាល សម្រាប់ចែកផ្សព្វផ្សាយដោយមិនមានការលក់ដូរអ្វីទាំងអស់ (free of charge) ជូនដល់ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យនិងបណ្ណាល័យនានា រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការជាតិនិងអន្តរជាតិ ស្ថានទូត នានា ស្ថាប័នសារព័ត៌មានមួយចំនួន និងបុគ្គលដែលពាក់ព័ន្ធផងដែរ។

សៀវភៅនេះ ត្រូវបានរក្សាសិទ្ធិគ្រប់បែបយ៉ាង ប្រសិនបើ មានអ្នកសិក្សាស្រាវជ្រាវ ឬអ្នកប្រកបរបរលក់ដូរ ចង់ធ្វើការថតចម្លង ឬបោះពុម្ពផ្សាយដាក់លក់បន្ត ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីអ្នកនិពន្ធជាមុនសិន។

ជាចុងក្រោយលោកស្រី ឱ វណ្ណឌីន សូមឧទ្ទិសសៀវភៅនេះ គោរពជូនដល់អ្នកមានគុណរបស់គាត់ លោកឪពុក គឹម ហ៊ី ដែលលោកបានធ្វើមរណ:កាលទៅហើយ និងអ្នកម្ដាយ លី ច័ន្ទដ្ឋា ជាទីគោរពស្រឡាញ់បំផុតដែលកំពុងមានព្រះជន្ម និងសូមគោរពជូនដល់បុព្វការីជនទាំងឡាយដែលបានលះបង់អាយុ ជីវិតដើម្បីប្រទេសជាតិព្រមទាំងគោរពជូនដល់ប្រជាជនកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក