ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: នាយករដ្ឋមន្ត្រីកម្ពុជាស្នើមីយ៉ាន់ម៉ាពិចារណាឡើងវិញការផ្ដន្ទាទោស និងការអនុវត្តការកាត់ទោសប្រហារជីវិត

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានស្នើដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង ពិចារណាឡើងវិញនូវដកផែនការផ្ដន្ទាទោសកាត់ទោសប្រហារជីវិតដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋដើម្បីរក្សាស្ថានភាពឲ្យនឹងនរនិងអាចស្វែងរកដំណោះស្រាយបាន។ 

ក្នុងលិខិតផ្ញើទៅកាន់លោក មីន អោងលាំង នៅថ្ងៃសុក្រ ទី១០ ខែមិថុនានេះ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការផ្តន្ទាទោសនិងផែនការប្រហារជីវិតលើបុគ្គលមួយចំនួនដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ានក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ 

កម្ពុជាជឿជាក់ថាផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្តប្រាកដជានឹងបង្កឱ្យមានប្រតិកម្ម អវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញនិងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្នតាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្នស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។ នេះតាមលិខិតរបស់សម្តេចតេជោ។

សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំមិនមានមន្ទិលទេថា ឯកឧត្តមពិតជាដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះតំបន់របស់យើងគឺជាចំណុចកណ្ដាលនៃយុទ្ធសាស្ត្រភូមិសាស្ត្ររបស់មហាអំណាចខណៈពេលដែលការប្រកួតប្រជែងរវាងពួកគេកំពុងតែកើនឡើង។ ជាមួយនឹងការវិវឌ្ឍបែបនេះ ចំណាប់អារម្មណ៍ជាច្រើនកំពុងផ្តោតទៅលើការអភិវឌ្ឍក្នុងតំបន់ អាស៊ាន និងទៅលើភាពជឿជាក់និងប្រសិទ្ធភាពរបស់អាស៊ាន ក្នុងនាមជាគ្រួសារតំបន់ដែលយកប្រជាជនជាស្នូល។ ការវិវឌ្ឍក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់និងត្រូវបានគេតាមដាន សង្កេតដោយមនុស្សជុំវិញពិភពលោក»។ 

សម្ដេចតេជោ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញនិងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក