សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋ | នាយករដ្ឋមន្ត្រីសម្រេចដកការយកពន្ធលើការនាំចេញលើថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធ | នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់មនុស្សចាស់ | ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរ ឬលេខ ឬត្រូវប្តូរថ្មី ត្រូវការឯកសារអ្វីខ្លះដើម្បីប្តូរបានផ្លាកលេខថ្មី?

ភ្នំពេញ៖ ក្រសួងសាធារណការបញ្ជាក់ថា រាល់ផ្លាកលេខយានជំនិះដែលបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល។

ក្រសួងក៏បញ្ជាក់ផងដែរថា៖ «ចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ»។

ចំពោះការស្នើសុំប្ដូរបណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ពាក្យស្នើសុំ អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។ ចំពោះជនបរទេស ត្រូវច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច។

ចំពោះយាន្តយន្តដែលជាកម្មសិទ្ធក្រុមហ៊ុន ត្រូវភ្ជាប់អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិ ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ច្បាប់ថតចម្លងបណ្ណប៉ាតង់ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។

កៅពីឯកសារខាងលើ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយបណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ និងវិញ្ញាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)។

កម្រៃសេវាសាធារណ៖

- បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល

- បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត (ក្រុមហ៊ុន) ៥០ ០០០រៀល

- ផ្លាកលេខសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល

- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង) ៣៨ ០០០រៀល

- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ) ៦៥ ០០០រៀល

- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង) លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល

- ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ) លេខពិសេសផ្ទាល់ខ្លួន ២៤០ ០០០រៀល

- ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង) ៥២ ០០០រៀល

- ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ) ៧០ ០០០រៀល

- ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង) លេខពិសេសផ្ទាល់ខ្លួន ១៥០ ០០០រៀល

- ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ) លេខពិសេសផ្ទាល់ខ្លួន ៣០០ ០០០រៀល

- ផ្លាកលេខខ្នាតធំ (ផ្លាកម្ខាង) លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល

- ផ្លាកលេខខ្នាតធំ (ផ្លាក1គូ) លេខពិសេសផ្ទាល់ខ្លួន ១៨០ ០០០រៀល



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក