កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

គ.ជ.ប នឹងត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឡើងវិញនៅចំពោះមុខតំណាងគណបក្សនយោបាយទាំងអស់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងបើកកញ្ចប់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ រាប់ផ្ទៀងផ្ទាត់ឡើងវិញចំពោះមុខតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់នៅថ្ងៃទី១៣និង១៤ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១០ ខែមិថុនា គ.ជ.ប ជូនដំណឹងដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ជាតិនិងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ទទួលស្បោង "ឃ" និងកញ្ចប់ "ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥។

បន្ទាប់ពីបានទទួលសម្ភារ និងឯកសារខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ទាំងអស់នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹកតទៅនៅទីស្តីការ គ.ជ.ប។

សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់តំណាងគណបក្សនយោបាយដែល បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើលនិងយកព័ត៌មានកុំបីខាន។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ លទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាមានពលរដ្ឋប្រមាណជាង ៧លាន ៣សែននាក់ ដែលស្មើជាង ៨០ភាគរយបានចេញទៅបោះឆ្នោត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក