ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អីយ៉ា! រិន សារ័ត្នដាក់ដើម ១០លាន លោកគ្រូ ស៊ន អេលីតតបវិញ ចំពេលផលិតករប្រដាល់នៅថោនសម្រួលឱ្យមួយពេញចិត្ត

ភ្នំពេញ៖ ថ្ងៃចន្ទដើមទ្រព្យនេះ កីឡាករ MMA កម្ពុជា រិន សារ័ត្នបានបង្ហើរសារមួយលើហ្វេសប៊ុករបស់ខ្លួនដោយសរសេរថា៖ ក្រោយលោកគ្រូ ស៊ន អេលីត មិនពេញចិត្តនឹងខ្ញុំ ដែលមានឈ្មោះវៃទ្រុងនៅឥណ្ឌា នាពេលខាងមុខ ហើយពោលសម្តីមើលងាយខ្ញុំ ដូច្នេះខ្ញុំសុំវាយជាមួយកូនសិស្សលោកគ្រូ ស៊ន អេលីត ម្នាក់ណាក៏បាន ដាក់ដើមផាន់10លានរៀល MMA #បើសិស្សលោកគ្រូឈ្នះខ្ញុំទៅវៃនៅក្រៅជំនួសខ្ញុំចុះ។ #គុនខ្មែរ_ខុសពី_វៃក្នុងទ្រុង សង្ឃឹមថាបងប្អូនយល់។ យ៉ាងណាក្តី មិនឱ្យយូរការណ៍ លោកគ្រូ ស៊ន អេលីត អ្នកគ្រប់គ្រងក្លិប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស បានឆ្លើយតបវិញទៅកាន់ រិន សារ័ត្នដូច្នេះថា​៖ "ឥឡូវមិនបាច់១០លានទេ ២០លានក៏បានដែរហើយដើម្បីសុក្រិតសងខាងមិនបាច់វាយ MMA ឬ Kun Khmer ទេវាយ Mas Fight មួយទឹក ៩នាទីតែម្តងទៅ"

បន្ទាប់ពីមានការឆ្លើយឆ្លងដល់សង្វៀន Mas Fight របស់ទូរទស្សន៍ ថោន លោក ជួប វុត្ថា ដែលជាផលិតករកម្មវិធីប្រដាល់ Mas Fight Cambodia បានចេញមុខមកសម្របសម្រួលហើយ ដោយបានសរសេរថា តាមពិតលោកជួយសម្រួលអោយហើយ តែសារ័ត្នមិនព្រមប្រកួតបែបMas fight។ មិនត្រឹមតែប៉ុណ្ណោះ លោកបានជូនលក្ខខណ្ឌមួយពេញចិត្ត ដោយបង្ហាញចំនុចពិសេសៗចំនួន ៤ ដូចជា៖ 

- ទី១ សារ័ត្នចេះMMA តែ អេលីត ភក្តីមិនចេះMMA

- ទី២ Mas fight អាចក្លេបាន តែពេលកីឡាករដួលហាមថែមនឹងក្លេ

- ទី៣ សារ័ត្ននៅតែមានព្រាបជាងបើវ៉ៃ Mas fight ព្រោះគាត់ចេះក្លេ

- ទី៤ បើគ្នាអ្នកផ្តួលគូរប្រកួតរយៈពេល៩នាទីទេទុកលុយរៀងខ្លួន

លោក វុត្ថាក៏បានបញ្ជាក់បើភាគីទាំង២ព្រម ថ្ងៃទី៤ខែ៧ នឹងកំណត់ឱ្យជួបគ្នា ដោយទុកពេលអោយពង្រឹងសមត្ថភាពរៀងខ្លួន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក