ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យោធា ២នាក់ឈ្លោះគ្នារឿងព្រំដីឈានដល់ការបាញ់ប្រហារបណ្ដាលឱ្យម្នាក់ត្រូវរបួសធ្ងន់

បាត់ដំបង៖ មន្រ្តីយោធាម្នាក់បានយកកាំភ្លើងបាញ់សំដៅយោធាម្នាក់ទៀតបណ្ដាលឱ្យបាក់ស្មងជើង និងធ្លាយពោះ បន្ទាប់ពីមានជម្លោះរឿងព្រំដីជាប់គ្នា។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅស្រុកសំឡូង ខេត្តបាត់ដំបង។

អធិការនគរបាលស្រុកសំឡូត លោក ម៉ែន រីម បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី០៩ ខែមិថុនាថា ករណីផ្ទុះអាវុធខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភ្នំព្រ័ត្រ ស្ថិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលផ្តើមឡើងដោយសារទំនាស់ពាក្យសម្តីក្នុងរឿងដីធ្លីរវាងមន្ត្រីយោធាដូចគ្នា បានបណ្ដាលអោយភាគីម្ខាងដែលគេស្គាល់ថាជានាយរងការិយាល័យទី២ របស់កងពលតូចលេខ៥២ រងរបួសធ្ងន់ធ្ងរ។

សមត្ថកិច្ចបានអោយដឹងថា ជនបង្កមានឈ្មោះ គឹម សុខា ហៅ ០៧ ដែលនៅថ្ងៃកើតហេតុបានឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នារឿងដីព្រំចម្ការជាមួយជនរងគ្រោះឈ្មោះ ទួន សុធា ក្រោយមកក៏ឈានដល់ការដកកាំភ្លើងខ្លីបាញ់ចំនួន ០២គ្រាប់ ទៅលើជនរងគ្រោះបណ្តាលអោយរបួសបាក់ស្មងជើងខាងស្ដាំ និងធ្លាយពោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់ថា ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ហើយរហូតមកដល់ពេលនេះលោកកំពុងដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវនៅកន្លែងកើតហេតុតំបន់ព្រៃ និងចម្ការ រួមទាំងកន្លែងក្បែរគ្នាព្រោះលក្ខណៈភូមិសាស្ត្រស្មុគស្មាញជាប់ព្រំដែនស្រុកផ្សេងមួយទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក