ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលចាយអស់ជាង ៦០លានដុល្លារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

ភ្នំពេញ៖ ប្រធានគណកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភាលោក សួស យ៉ារ៉ា បានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគជាច្រើនដល់លិទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋសភាបានទទួលអនុម័តទាន់ពេលវេលាដើម្បីជំរុញដល់ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកថាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានចំណាយលុយអស់ជាង ៦០លានដុល្លារដើម្បីធ្វើឱ្យការបោះឆ្នោតបានជោគជ័យ។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក សួស យ៉ារ៉ា បានថ្លែងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ គ្រាន់តែចំណាយលុយលើការចុះបញ្ជីឈ្មោះពលរដ្ឋរដ្ឋាភិបាលបានចំណាយលុយច្រើនជាង ១៦លានដុល្លារដើម្បីឱ្យមានភាពច្បាស់លាស់ដល់ទិន្នន័យ ខណៈចំណាយសរុបសម្រាប់ការបោះឆ្នោតទាំងមូលមានតម្លៃជាង ៦០លានដុល្លារ។

លោកថា៖ «រាល់ការបោះឆ្នោតនីមួយៗទោះបីជាសេដ្ឋកិច្ចរបស់យើងអត់ទៅតាមបំណងនិងគោលដៅក៏ដោយ តែរដ្ឋាភិបាលបានស្នើការវិនិយោគជាច្រើនដល់ប្រជាធិបតេយ្យ ហើយសភារបស់យើងក៏បានអនុម័តទាន់ពេលវេលា។ ឧទាហរណ៍ការបោះឆ្នោតឃុំ-សង្កាត់នេះយើងបានចំណាយថវិកាដល់ជាង ៦០លានដុល្លារ ដើម្បីធ្វើការចាយទៅលើការបោះឆ្នោត ហើយរួមទាំងការចុះបញ្ជី»។

បើតាមលោក សួស យ៉ារ៉ា រាល់ការបោះឆ្នោតម្កងៗគឺត្រូវចំណាយលុយមិនតិចជាង ៥០លានដុល្លារនោះទេ។ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៦ កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាចំណាយលុយអស់ជាង៥៣លានដុល្លារអាមេរិក។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ លទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាមានពលរដ្ឋប្រមាណជាង ៧លាន ៣សែននាក់ ដែលស្មើជាង ៨០ភាគរយបានចេញទៅបោះឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក