ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាករទឹកក្រុងភ្នំពេញស្នើរជប៉ុនដាក់បញ្ជូលតំបន់ព្រលានយន្តហោះថ្មីក្រុងតាខ្មៅនិងតំបន់អរិយក្សត្រទៅក្នុងផែនការមេទឹកស្អាត

ភ្នំពេញ៖ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ បានឱ្យដឹងថារដ្ឋាករទឹកបានស្នើរសុំទៅភាគីជប៉ុនហើយឱ្យដាក់បញ្ចូលតំបន់ពីរទៀតចូលទៅក្នុងផែនការមេទឹកស្អាតរាជធានីភ្នំពេញ ខណៈតំបន់នោះជាតំបន់អភិវឌ្ឍន៍ខ្លាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ” លោក ឡុង ណារ៉ូ បានឱ្យដឹងថាបច្ចុប្បន្នការផ្គតផ្គង់ទឹកស្អាតនៅភ្នំពេញមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយទេខណៈនៅក្នុងឆ្នាំ២០៣០ បរិមាណតម្រូវទឹកប្រើប្រាស់ជាមធ្យមអាចនឹងកើនឡើងដល់ ១លាន ៥សែនម៉ែត្រគីបក្នុងមួយថ្ងៃ ដែលដាច់ខាតត្រូវតែផលិតសាងសង់រោងចក្រ តាមការសិក្សាធ្វើយ៉ាងណាឱ្យដល់ការធានាការផ្គត់ផ្គង់ ១លាន ៨សែនម៉ែត្រគីប ទើបអាចទប់នឹងពេលខ្លះដែលខ្វះខាតបាន។ លោកបានស្នើដល់ដៃគូរអភិវឌ្ឍន៍ដែលមានប្រទេសជប៉ុនឱ្យដាក់តំបន់ព្រលានយន្តហោះថ្មីក្រុងតាខ្មៅ និងតំបន់អរិយក្សត្រទៅក្នុងផែនការមេអភិវឌ្ឍន៍ទឹកស្អាត។

លោកថា៖ «តំបន់ពីរទៀតគឺតំបន់ព្រលានយន្តហោះថ្មី ដែលនៅទីក្រុងតាខ្មៅ និងតំបន់អរិយក្សត្រដែលគិតថា ថ្ងៃក្រោយនឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍មួយដ៍ធំនោះ រូបខ្ញុំបាទបានស្នើរសុំភាគីជប៉ុនបញ្ជូលទីតាំងទាំងពីរនេះ ស្ថិតនៅក្នុងផែនការមេរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែរ គឹមានតំបន់ខាងត្បូងទីក្រុងតាខ្មៅជាតំបន់ព្រលានយន្តហោះថ្មីនេះ និងតំបន់ខ្សាច់កណ្តាលដែលជាតំបន់ទល់មុខជ្រោយចង្វា»។

រដ្ឋាករទឹកស្អាតរាជធានីភ្នំពេញធ្លាប់បញ្ជាក់ថា ភ្នំពេញមានបញ្ហាខ្វះខាតលើការផ្គត់ផ្គង់ទឹកដែលបូមពីទន្លេមកផ្ទៃអាងស្តុកប្រមាណ ១ ០០០ទៅ ២ ០០០ម៉ែត្រគូបក្នុងមួយម៉ោង ឬស្មើប្រមាណ ២៤ ០០០ម៉ែត្រគូប ទៅ៤៨ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ លោក ឡុង ណារ៉ូ ថាបញ្ហាចោទនេះទាមទារឱ្យមានការបំពេញនូវសេចក្ដីត្រូវការ ខណៈពលរដ្ឋចូលមករស់នៅទីក្រុងកាន់តែច្រើនហើយនីវ៉ូទឹកទន្លេមេគង្គទាបនៅរដូវប្រាំង។

ទោះបីយ៉ាងណាក៏ដោយអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានអះអាងដែរថា នៅចុងឆ្នាំ២០២៣ពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងមូលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈចាប់ពីដើមឆ្នាំ២០២៤ទៅ រដ្ឋាករទឹកធានាថាទឹកនៅក្នុងរាជធានីភ្នំពេញនឹងលែងចោទជាបញ្ហាទៀតហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក