លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

លោកស្រី ឱ វណ្ណឌីន ថាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥មិនមែនជាដូសចុងក្រោយទេ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញទី៥ដល់ក្រុមអាទិភាពនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនានេះ។ ក្រុមអទិភាពទាំងនោះរួមមានមន្ត្រីរាជការ កងកម្លាំងនគរបាល ប្រដាប់អាវុធ មនុស្សចាស់ បុគ្គលិកស្ថានទូត អង្គការ ជាដើម។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថាដូសជំរុញទី៥នេះមិនមែនជាដូសចុងក្រោយនោះទេ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថាវ៉ាកសាំងការពារជំងឺកូវីដ-១៩មិនបានផ្ដល់ភាពស៊ាំបានយូរវ៉ាក់សាំងដទៃទេដេលតម្រូវឱ្យមានការចាក់ជាទៀងទាត់នៅរាល់៣ទៅ៤ខែម្ដង។ លោកស្រីអំពាវនាវឱ្យក្រុមជួរមុខ និងក្រុមគោលដៅផ្សេងៗទៀតមកទទួលយកវ៉ាក់សាំងដូចជំរុញដូសទី៥ ឱ្យបានគ្រប់គ្នា។

លោកស្រី ឱ វណ្ណឌីន៖ «ខ្ញុំសូមជម្រាបជូនថាវ៉ាក់សាំងរបស់យើងមានអត់ខ្វះទេ វ៉ាក់សាំងដែលយើងមាននៅក្នុងដៃ បច្ចុប្បន្ននេះគឺ ៩លានដូសជាង ដែលើយើងមាននៅក្នុងឃ្លាំង ហើយចំនួនវ៉ាក់សាំងនេះគឺគ្រប់គ្រាន់ដើម្បីផ្តល់ជូន ទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងដូសទី៣ ទី៤ និងការដំណាល់ការចាក់ដូសទី៥បច្ចុប្បន្ននេះផងដែរ ចឹងបងប្អូនកុំព្រួយបារម្ភអី ហើយវ៉ាក់សាំងនឹងមានមកជាបន្តបន្ទាប់ទៀត។ […] ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥នេះ មិនមែនជាដូសចុងក្រោយទេ យើងនឹងមានការចាក់ជាបន្តបន្ទាប់ទៀត។ មូលហេតុអី? មូលហេតុដោយសារវ៉ាក់សាំងនេះ មិនបានផ្តល់នូវភាពស៊ាំនេះបាន យូរដូចវ៉ាក់សាំងផ្សេងៗទៀតទេ»។


ក្រសួងសុខាភិបាលនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច មានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចចាប់ពីថ្ងៃទី៩ ខែមិថុនានេះតទៅ។

ឯកសារដែលត្រូវភ្ជាប់ជាមួយពេលទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥មាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា (ចំពោះមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វាក់សាំងដូសទី១។

នៅព្រឹកព្រលឹមថ្ងៃដំបូងនៃការបើកយុទ្ធនាការណ៍នេះ មន្រ្តីរដ្ឋាភិបាលបានចេញមកទទួលវ៉ាក់សាំងបង្ការកូវីដ ១៩នៅតាមទីតាំងដែលបានកំណត់។

លោក ម៉េង គីមហ័រ ពលរដ្ឋម្នាក់ដែលជាមន្ត្រីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលបានមកទទួលវ៉ាក់សាំងនៅមន្ទីពេទ្យព្រះអង្គឌួងបានឱ្យដឹងថា លោកសប្បាយរីករាយដែលរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងដូចជំរុញទី៥ ដល់គាត់ដើម្បីការពារខ្លួនទោះលោកចាក់បាន៤ដងក៏ពិតមែនព្រោះក៏ឧស្សាហ៍មានបេសកកម្មច្រើនទាំងក្នុងនិងក្រៅប្រទេស។


លោក ម៉េង គីមហ័រ៖ «ខ្ញុំគិតថា កូវីដអាចនៅមានបញ្ហាឬអាចនៅមានការកើតឡើងបន្តទៀត ទោះបីខ្ញុំចាក់បាន ៤ដងក៏ពិតមែនតែការបង្ការពីជំងឺឆ្លងកូវីដនេះ ដោយរាជរដ្ឋាភិបាលបាលបានប្រកាសឱ្យចាក់ដូសទី៥ សម្រាប់មន្ត្រីរដ្ឋាភិបាល មន្ត្រីជួរមុខនោះ។ គឺខ្ញុំឧស្សាហ៍មានបេសកកម្មចុះទៅតាមខេត្ត ក្នុងនិងក្រៅប្រទេសដូច្នេះខ្ញុំត្រូវតែមកចាក់ដូសទី៥ ដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩ »។

មន្រ្តីចូលនិវត្តន៍ម្នាក់របស់ក្រសួងអប់រំដែលបានមកទទួលវ៉ាក់សាំងដូសទី៥ លោកស្រី លី ទូច បានសម្តែងការរីករាយនិងអរគុណរដ្ឋាភិបាលដែលបានផ្តល់វ៉ាក់សាំងដូសទី៥នេះ។

លោកស្រី លី ទូច៖ «មកចាក់គឺដើម្បីថែរក្សាសុខភាពខ្លួនយើងផង និងតាមប្រសាសន៍របស់សម្តេចតេជោផង ព្រោះសម្តេចឱ្យចាក់ចឹងមកចាក់ហើយដើម្បីសុខភាពសុវត្តិភាព។ សូមអរគុណរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលលោកមានចិត្តល្អចំពោះប្រជាជនដោយមិនរើសឋានៈពណ៌សម្បុរ ឬតួនាទី បក្សណាបក្សណាទេ សំខាន់គឺប្រទេសមានសុវត្តិភាព អត់ឆ្លងមេរោគកូវីដ ១៩ ហើយត្រេកអរណាស់ឃើញក្នុងទូរទស្សន៍ថាប្រទេសខ្មែរការពារជាប់ចំណាត់ថ្នាក់លេខពីរ»។


នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែលើកឡើងជារឿយៗដោយជំរុញដល់ពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា។

ក្នុងសារសំឡេងពិសេសកាលពីថ្ងៃទី១ ខែមិថុនា សម្ដេចតេជោ បានជំរុញជាថ្មីដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ទោះបីកម្ពុជារកមិនឃើញជំងឺនេះអស់ជាច្រើនថ្ងៃក្ដី។ សម្ដេចបញ្ជាក់ប្រាប់ជនរួមជាតិថា ចាប់ពីឆ្នាំ២០២៤ ទៅកម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលវ៉ិចខ្ចប់នៅក្នុងស្រុកដែលនឹងត្រូវផ្គត់ផ្គង់ឱ្យរាជរដ្ឋាភិបាលជិត ៣៥លានដូសក្នុង១ឆ្នាំ ដែលតាមគម្រោងគឺត្រូវផ្គត់ផ្គង់រយៈពេល៣ឆ្នាំរហូតដល់ឆ្នាំ២០២៦ ដែលមានចំនួនជាង ១០៤លានដូស។

ដោយឡែកសម្រាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៣ កម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងដែលជាជំនួយពីប្រទេសជាមិត្ត និងវ៉ាក់សាំងដែលបានទិញចាក់ជូនពលរដ្ឋ។

សម្ដេចតេជោបញ្ជាក់ថាការចាក់វ៉ាក់សាំងបើទោះបីជាចាក់ដល់ដូសទី១០ ក៏រាជរដ្ឋាភិបាលមិនយកលុយពីប្រជាពលរដ្ឋនោះទេ។

គិតត្រឹមថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាពលរដ្ឋបានចំនួន៩៤,០៦% ហើយបើធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ ក្នុងនោះអាយុ១៨ឆ្នាំ ឡើងទៅបាន ១០៣,២២% អាយុ ១២-១៧ឆ្នាំបាន ១០០,៦៤% អាយុ ០៦-១១ឆ្នាំបាន ១០៩,១៩% និងអាយុ ០៥ឆ្នាំ បាន១៣៣,៣៦%៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក