ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិថៃ ៣នាក់ ជាមួយថ្នាំញៀនទម្ងន់ ៣៧២ក្រាម

បន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនជាតិថៃ ៣នាក់ រួមនឹងដកហូតវត្ថុតាងថ្នាំញៀនសរុបចំនួន ១២៨ថង់ ស្មើនឹងទម្ងន់ ៣៧២ក្រាម ទូរស័ព្ទ ២គ្រឿង និងសម្ភារៈមួយចំនួនទៀត។ ការឃាត់ខ្លួនធ្វើឡើងកាលពីយប់ម៉ោង៩ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងក្រុងប៉ោយប៉ែត។

ស្នងការរងទទួលបន្ទុកគ្រឿងញៀន លោក ធិន ស៊ិនដេត បានឱ្យដឹងថា ដំបូងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់អាយុ ២២ឆ្នាំ និងម្នាក់ទៀតអាយុ ២៥ឆ្នាំ ពាក់ព័ន្ធនឹងម្សៅក្រាមសថ្លាចំនួន ៧ថង់ និងបន្តឈានទៅឃាត់ខ្លួនមេខ្លោងម្នាក់ទៀតជាជនជាតិថៃ អាយុ ៣៦ឆ្នាំ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិកជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក