ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើតការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ: នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរជាអក្សរកាត់ថា «គ.ក.រ» ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំនិងការប្រព្រឹត្តទៅដោយមានរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធាននិងមានសមាជិកចំនួន៣០រូបមកពីក្រសួងស្ថាប័នផ្សេងៗ។

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនេះមានមុខងារ ដឹកនាំ គាំទ្រ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ, រៀបចំនិងអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល, លើកសំ ណើជូនរាជរដ្ឋាភិបាលអនុម័តលើគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងផែនការ សកម្មភាពបម្រើឱ្យការកែទម្រង់រដ្ឋបាលសាធារណៈ, លើកសំណើជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគាំទ្រដល់ការកែទម្រង់ រដ្ឋបាលសាធារណៈ, សម្របសម្រួល និងផ្តល់ជំនួយបច្ចេកទេសដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, ពិនិត្យ និងអនុម័តសូចនាករសមិទ្ធកម្មគន្លឹះ និងដឹកនាំការងារត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារកែទម្រង់រដ្ឋបាលសាធារណៈជូនរាជរដ្ឋាភិបាល និងជំរុញការផ្សព្វផ្សាយសមិទ្ធផលនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ, និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ, ព្រមទាំងបំពេញការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក