សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាសូមអភ័យទោសចំពោះបញ្ហាដែលកើតមានឡើងលើក្រុមជំរើសជាតិកម្ពុជា

ឥណ្ឌា៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាបានសូមអភ័យទោសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំពោះបញ្ហាដែលបានឡើងក្នុងពេលដែលកីឡាករកម្ពុជាទៅប្រកួតនៅប្រទេសឥណ្ឌា។ បញ្ហាទាំងនោះរួមមានបញ្ហាខ្វះចន្លោះនៃការទទួលស្វាគមន៍កីឡាករកម្ពុជា និងហេតុការណ៍នៅពេលលេងភ្លេងជាតិកម្ពុជាក្នុងពេលប្រកួត។

ក្នុងលិខិតខុះថ្ងៃទី៨ ខែមិថុនា ជំនួយការអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា និងជាប្រធានក្រុមការប្រកួត ពានរង្វាន់អាស៊ីឆ្នាំ២០២៣ លោក Anil Kamat បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការដែលបានផ្តល់ជូនក្នុងការដោះស្រាយបញ្ហាសណ្ឋាគាររបស់ក្រុមកម្ពុជា នៅទីក្រុង Kolkata និងធានាថាមិនឱ្យមានឧបទ្ទវហេតុបែបនេះកើតឡើងនៅពេលអនាគតទៀតទេ។

ប្រធានការប្រកួតក៏បានសុំទោសចំពោះបញ្ហដែលកើតឡើងនៅពេលកំពុងលេងភ្លេងជាតិខ្មែរនៅមុនការប្រកួតផងដែរ។

លោកថា៖ «បញ្ហាពាក់ព័ន្ធនឹងការលេងភ្លេងជាតិខ្មែរ ត្រូវបានពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយត្រូវបានគេជូនដំណឹងថា គឺដោយសារតែកំហុសបច្ចេកទេសនៅលើអេក្រង់។ ក្រុមការងារទាំងមូលរបស់យើងនឹងខិតខំប្រឹងប្រែងដើម្បីដឹងថាឧប្បត្តិហេតុបែបនេះមិនកើតឡើងម្តងទៀតក្នុងអំឡុងពេលការប្រកួតដែលនៅសល់នៃការប្រកួត និងនៅសណ្ឋាគារ»។

កាលពីយប់ក្នុងពេលក្រុមជំរើសជាតិកម្ពុជាជួបនឹងឥណ្ឌាក្នុងការប្រកួតបាល់ទាត់ ជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup 2023 វគ្គជម្រុះជុំចុងក្រោយ ដោយសារបញ្ហាបច្ចេកទេសបានធ្វើឱ្យការចាក់ភ្លេងជាតិកម្ពុជាមិនអាចចាក់បានដែលត្រូវពន្យារការប្រកួតដល់៧នាទី។ មហាជនកម្ពុជាបានសំដែងការមិនពេញចិត្តចំពោះភាពខ្វះចន្លោះរបស់ឥណ្ឌាជាខ្លាំង។

សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានអំពាវនាវដល់ជនរួមជាតិឱ្យមានការអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិបាល់ទាត់កម្ពុជានៅពីរប្រកួតខាងមុខទៀត ក្រោយមានបញ្ហាទាក់ទងនឹងការគោរពទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

បើតាមសារដែលលោក ហ៊ុន ម៉ានី បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុករបស់លោកនាព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនានេះថានៅពេលការប្រកួតបាល់ទាត់ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួតហើយកម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះឬទីកន្លែងប្រកួត តែទោះជាយ៉ាងណាក៏ដោយយ៉ាងហោចណាស់គឺ«ត្រូវយកចិត្តទុកដាក់បំផុតនៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ»។

លោកបន្តថា៖ «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើអ្វីដែលបានកើតឡើងកាលពីម្សិលមិញក្នុងការប្រកួតក្របខ័ណ្ឌ AFC Asian Cup ដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា ហើយអ្វីដែលបានកើតឡើងក្នុងអំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថានឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ»។

លោកគាំទ្រឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ស្វែងរកចម្លើយនិងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ ហើយនឹងមានការប្រុងប្រយ័ត្នទុកខ្ពស់ជាងមុនសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតដើម្បីកុំឲ្យបញ្ហា ឬកំហុសនេះកើតឡើងជាថ្មីទៀតសម្រាប់គ្រប់ក្រុមជម្រើសជាតិ។

បន្ថែមពីនេះលោក ហ៊ុន ម៉ានី បានស្នើសុំប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ឱ្យបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិកម្ពុជាពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។

ពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣ នឹងក្លាយជាការប្រកួតលើកទី១៨ នៃពានរង្វាន់ AFC Asian Cup ដែលជាពានរង្វាន់បាល់ទាត់អន្តរជាតិបុរសប្រចាំទ្វីបអាស៊ី ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។ វានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ការប្រកួតនឹងមានការចូលរួមពីក្រុមជម្រើសជាតិចំនួន ២៤បន្ទាប់ពីការពង្រីកនៃពានរង្វាន់ AFC Asian Cup 2019 រួមទាំងក្រុមប្រទេសម្ចាស់ផ្ទះផងដែរ។ កាតាគឺជាក្រុមការពារជើងឯក៕ 

PHOTO: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក