ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងការងារអរគុណ ILO ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជា

ស្វីស៖ រដ្ឋមន្ត្រីការងារកម្ពុជាលោក អ៉ិត សំហេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានកន្លងមករបស់អង្គការ ILO ដែលបានបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាប្រទេសជាសមាជិក តាមរយៈការដាក់ចេញនូវកម្មវិធីនានាក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌សង្គម និងការងារសមរម្យជូនកម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។ លោកថ្លែងបែបនេះក្នុងសម័យប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារនៅប្រទេសស្វីស កាលពីថ្ងៃពុធ ទី៨ ខែមិថុនាម្សិលមិញ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថាអង្គការពលកម្មពិភពលោក ILO គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា តាមរយៈការបន្តអនុវត្តកម្មវិធីជាច្រើនដូចជា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។ ជាងនេះទៅទៀត កម្ពុជាបានកំពុងអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានចំនួន៥ ដំណាក់កាល ចាប់តាំងពីឆ្នាំ២០០៥មក។ ហើយក្នុងដំណាក់កាលទី៥ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប៥០ ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹងអង្គការ ILO។

រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលការណ៍គ្រឹះរបស់ ILO ដែលផ្តោតលើយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម នឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខ និងសម្រេចបាននូវបេសកកម្មអង្គការអន្តរជាតិខាងការងារ ដើម្បីបន្តលើកកម្ពស់ការងារសមរម្យប្រកបដោយផលិតភាពសម្រាប់គ្រប់គ្នា។

ការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺកូវីដ-១៩ ជាសកលចាប់តាំងពីឆ្នាំ២០១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងសកលលោករួមទាំងការបាត់បង់ជីវិតមនុស្សរាប់សិបលាននាក់ ការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូលផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងក្នុងសម័យប្រជុំអន្តរជាតិនេះដោយថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំ ដោយផ្តោតទៅលើមុខព្រួញចំនួន៤ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ ខិតខំជួយឲ្យអស់លទ្ធភាពដើម្បីធ្វើឲ្យធុរកិច្ចនិងអាជីវកម្មអាចរស់បាននិងរក្សាការងារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។

លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឲ្យរោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារ កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចនានា និងការចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាស ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, និងផ្តល់កិច្ចគាំពារសង្គម ជូនដល់កម្មករនិយោជិតក្នុងស្រុក និងពលករទេសន្តរប្រវេសក៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញតិ្តជាតិជាធរមាន និងអនុសញ្ញា ILO ដែលកម្ពុជាបានផ្តល់សច្ចាប័ន»។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានគាំទ្រនូវអនុសាសន៍ដែលបានលើកឡើងក្នុងរបាយការណ៍របស់អគ្គនាយកអង្គការ ILO Guy Ryder ស្តីពី «វិបត្តិការផ្លាស់ប្តូររចនាសម្ព័ន្ធការងារ និងអនាគតនៃការងារ» និងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ស្តីពី «ការងារសមរម្យ សេដ្ឋកិច្ច សង្គម និងសាមគ្គីភាព» ក៏ដូចជា «ការអំពាវនាវជាសកល ដើម្បីចាត់វិធានការសម្រាប់ការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើកត្តាមនុស្សជាស្នូល ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់» ដែលនឹងរួមចំណែកសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអាណត្តិជាប្រវត្តិសាស្ត្ររបស់អង្គការ ILO ក្នុងការសម្រេចបាននូវយុត្តិធម៌សង្គម និងការងារសង្គមសម្រាប់គ្រប់គ្នា។

កម្ពុជាបានក្លាយជាសមាជិករបស់អង្គការពលកម្មពិភពលោក ILO ក្នុងឆ្នាំ១៩៦៩។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ILO គឺជាដៃគូសកម្មក្នុងការស្តារសេដ្ឋកិច្ច សង្គម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារជីវភាព បង្កើតការងារប្រកបដោយនិរន្តរភាព កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងរៀបចំពង្រឹងស្ថាប័នប្រជាធិបតេយ្យ។

យោងតាមអង្គការ ILO ទោះបីជាអត្រានៃភាពក្រីក្របន្តធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ភាពក្រីក្រនៅតាមជនបទនៅតែខ្ពស់ដដែលក្នុងអត្រា ៤០ភាគរយ។ ៨៥ភាគរយនៃចំនួនប្រជាជនស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើននៅក្នុងវិស័យកសិកម្ម ព្រៃឈើ និងនេសាទ និងនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ វិស័យផ្លូវការនៃសម្លៀកបំពាក់ និងទេសចរណ៍គឺជាក្បាលម៉ាស៊ីនសំខាន់នៃកំណើន ដោយការផលិតសម្លៀកបំពាក់មានចំនួន ៨០ភាគរយនៃការនាំចេញរបស់កម្ពុជា និងផ្តល់ការងារដល់កម្មករជាង ៦០ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក