ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចប់ភារកិច្ចបាល់ទាត់ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅទីតាំងមួយក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពីបញ្ចប់យុទ្ធនាការប្រកួតជម្រុះ FIFA World Cup តំបន់អាស៊ី នៅលើទឹកដីកណ្តាលនាប្រទេសបារ៉ែនកាលពីពេលថ្មីៗកន្លងទៅ។ ក្នុងយុទ្ធនាការនេះ ក្រុមមន្រ្តី និងកីឡាករទាំងអស់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាកចេញពីមាតុប្រទេសកាលពីថ្ងៃទី២៨ ខែឧសភា និងបានធ្វើដំណើរចេញពីប្រទេសបារ៉ែននៅថ្ងៃទី ១២ ខែមិថុនា ពោលគឺត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយពីបញ្ចប់បេសកកម្មប្រកួតជាមួយក្រុមជម្រើសជាតិអ៉ីរ៉ង់។

យ៉ាងណាក្តី ដើម្បីអនុវត្តនៅវិធានការសុខភាព និងបញ្ចៀសពីហានិភ័យនៃការនាំចូលជម្ងឺកូវីដ-១៩ ក្រុមមន្រ្តី និងកីឡាករទាំងអស់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀតនៅពេលមកដល់ប្រទេសកម្ពុជាវិញ។ ចំពោះទីតាំងនៃការធ្វើចត្តាឡីស័ករបស់ក្រុមការងារក្រុមជម្រើសជាតិនេះ ត្រូវបានប្រភពមួយបញ្ជាក់ថាក្រុមការងារទាំងអស់នឹងត្រូវទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាវុធហត្ថភ្នំជំរាយ ដែលមានទីតាំងស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអញ្ជើញត្រួតពិនិត្យទីតាំងខាងលើនេះនៅថ្ងៃទី ១៣ ខែមិថុនាម្សិលមិញនេះ។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៣លើកកន្លងទៅ កម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិបារ៉ែន ០-៨, ចាញ់អ៉ីរ៉ាក់ ១-៤ និងចុងក្រោយចាញ់ក្រុមជម្រើសជាតិអ៉ីរ៉ង់ ០-១០៕








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក