ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាពិគ្រោះជាមួយទូតនានាស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

ភ្នំពេញ៖ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាលោក សួស យ៉ារ៉ា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

លោក សួស យ៉ារ៉ា ថាការបោះឆ្នោតនេះត្រូវបានវាយតម្លៃជាទូទៅថាបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហេីយក៏បានបង្ហាញផងដែរពីភាពចាស់ទុំនៃគណបក្សនយោបាយនិងភាពចាស់ទុំនៃអ្នកបោះឆ្នោតនៅកម្ពុជា។ លោកថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតដែលគ្មានការគំរាមកំហែង គ្មានអំពេីហិង្សា ផ្ទុយស្រឡះពីការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដែលកាលនោះមានមនុស្សស្លាប់ប្រមាណ ៤៤០ ជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត តែក្រោយៗមកហិង្សាក្នុងការបោះឆ្នោតត្រូវបានកាត់បន្ថយយ៉ាងច្រេីនបំផុតតួយ៉ាងដូចជាការបោះឆ្នោតឆ្នាំ២០១៧ ២០១៨ និងជាពិសេសការបោះឆ្នោតឆ្នាំ២០២២នេះតែម្តង។

លោកបានបន្តថា សម្រាប់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ក្រៅពីគណបក្សប្រជាជនកម្ពុជា មានគណបក្សផ្សេងទៀតដែលទទួលបានអាសន:នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ក្នុងនោះគណបក្សភ្លេីងទៀនតាមលទ្ធផលបណ្តោះអាសន្នគឺទទួលបានប្រមាណជិត២០% តាមពីក្រោយគណបក្សប្រជាជនកម្ពុជា។

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ឌឹម សុវណ្ណារុំ បានថ្លែងក្នុងកិច្ចប្រជុំនោះផងដែរថាការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា កន្លងទៅបានប្រព្រឹត្តិទៅដោយរលូន សុវត្ថិភាព គ្មានការគំរាមកំហែងដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រកបដោយស្ថិរភាព។

លោកបន្ថែមថាការបោះឆ្នោតឆ្នាំ២០២២ នេះចែកជា ៤ដំណាក់កាលរួមមាន ការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ការចុះបញ្ជីគណបក្ស និងបេក្ខជនបក្សនយោបាយ យុទ្ធនាការឃោសនាបោះឆ្នោត និងចុងក្រោយគឺការបោះឆ្នោតនឹងរាប់សន្លឹកឆ្នោត។ 

លោកបានបញ្ជាក់ថា៖ «គ.ជ.ប បានប្រកាន់យកគោលការណ៍ ៧យ៉ាងគឺ ឯករាជ្យ អព្យាក្រឹតភាព មិនលំអៀង សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈ និងចិត្តសេវា។ ដូចករណីដែលមុនពេល គ.ជ.ប អនុម័តបទប្បញ្ញត្តិ និងនីតិវិធីសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ គ.ជ.ប បានសុំយោបល់ និងអនុសាសន៍ពីស្ថាប័នសរុបចំនួន៨៩ ដោយបង្ហាញអំពីកិច្ចសហប្រតិបត្តិការរបស់ គ.ជ.ប ជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខណៈគោលបំណង»។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី សមាជិកាសមាជិការដ្ឋសភា តំណាងឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ៣១ប្រទេស រួមនឹងអង្គការអន្តរជាតិ រួមមាន UNDP និង World Bank ហើយក៏មានការចូលរួមពីតំណាង ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ លទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាមានពលរដ្ឋប្រមាណជាង ៧លាន ៣សែននាក់ ដែលស្មើជាង ៨០ភាគរយបានចេញទៅបោះឆ្នោត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក