ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាពង្រីកតួនាទីមណ្ឌលសុខភាពនិងតម្រូវការនានាដើម្បីសម្រេចបានការថែទាំសុខភាពបឋមឆ្នាំ២០៣០

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍនិងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថាចក្ខុវិស័យដែលចង់បានសម្រាប់ការថែទាំសុខភាពបឋមនៅកម្ពុជាក្នុងឆ្នាំ២០៣០ ត្រូវចាប់ផ្តើមពិនិត្យពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពបឋមនៅកម្ពុជា កំណត់សក្តានុពលសម្រាប់ពង្រីកតួនាទីមណ្ឌលសុខភាព និងតម្រូវការនានាដើម្បីធ្វើឱ្យកាន់តែប្រសើរ។

បើតាមសេចក្តីជូនព័ត៌មានចុះថ្ងៃទី៨ ខែមិថុនា ក្រសួងសុខាភិបាលបានដកស្រង់ប្រសាសន៍របស់លោកស្រី ឱ វណ្ណឌីន ក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ស្តីពីរបាយការណ៍លទ្ធផលនៃការវិភាគស្ថានភាពការថែទាំសុខភាពបឋម និងកិច្ចពិគ្រោះយោបល់លើយន្តការការចូលរួមរបស់សហគមន៍នៅប្រទេសកម្ពុជា» ថាផែនការយុទ្ធសាស្ត្រសុខាភិបាលជំហានទី៤ ឆ្នាំ២០២២-២០៣០ បានផ្តោតការយកចិត្តទុកដាក់ការធ្វើពង្រឹង ប្រព័ន្ធផ្តល់សេវាថែទាំសុខភាព និងការគ្របដណ្តប់សុខភាពជាសកលដើម្បីឱ្យប្រជាជនកម្ពុជាមានសុវត្ថិភាព និង សុខភាពប្រសើរជាងមុន»។

លោកស្រីថា៖ «វឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសុខាភិបាល ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ គឺការអនុវត្តន៍វិធីសាស្ត្រថែទាំសុខភាពបឋម (Primary Health Care) ដែលបានបង្កើតឡើងនៅតាមមណ្ឌលសុខភាពជាច្រើននៅទូទាំងប្រទេស ដើម្បីផ្តល់សេវាដ៏ទូលំទូលាយសម្រាប់ សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងការលើកកម្ពស់អាហាររូបត្ថម្ភ ដែលជាលទ្ធផលឈានដល់ ការសម្រេចបានគោលដៅសហសវត្ស (MDG) ទី៤ និងទី៥ ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ បានយ៉ាងច្រើន និងបានបង្កើនអាយុរំពឹងទុក (Life Expectancy) របស់ប្រជាជនកម្ពុជា»។

លើសពីនេះ ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវការគ្របដណ្ដប់សុខភាព ជាសកល (Universal Health Coverage) ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិនឆ្លង និងធានាសុវត្ថិភាពសុខភាពសាធារណៈផងដែរ។

នៅក្នុងសិក្ខាសាលារយៈពេល ២ថ្ងៃ នេះលោកស្រីសង្ឃឹមថានឹងទទួលបានយោបល់ ឬអនុសាសន៍ល្អៗពីសិក្ខាសាសម្រាប់បញ្ចប់សេចក្តីព្រាងរបាយការណ៍ពិគ្រោះយោបល់ពី ស្ថានភាពការថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា ធាតុចូលលើទំហំ (Scope) និងគ្រោងនៃក្របខ័ណ្ឌជំរុញការអនុវត្តការងារថែទាំសុខភាពបឋម និងធាតុចូលពីយន្តការនៃការចូលរួមរបស់សហគមន៍ និងការលើកទឹកចិត្តក្រុមទ្រទ្រង់សុខភាពភូមិដែលអាចប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌជំរុញការងារថែទាំសុខភាពបឋមនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រី Hedy Ip តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា អ្នកចូលរួមផ្សេងទៀតសរុបចំនួន ១០៦នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក