ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី «គ្រឿងញៀន» នៅចុងឆ្នាំនេះ

ភ្នំពេញ៖ ប្រធានរដ្ឋសភាស្តីទី និងជាប្រធានគណៈកម្មការៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ លោក ជាម យៀប បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារគ្រប់ផ្នែកក្នុងការត្រៀមលក្ខណៈរៀបចំប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី «គ្រឿងញៀន» ដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៨ ខែមិថុនា លោក ជាម យៀប បានស្នើឲ្យអង្គប្រជុំត្រួតពិនិត្យជាលើកចុងក្រោយនូវរាល់ខ្លឹមសារឯកសារ និងកម្មវិធី ក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងត្រៀមអនុវត្តការងាររៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ក្រៅពីនេះកិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកការរីកចម្រើនដើម្បីធ្វើឱ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលបានជោគជ័យ។

សភាកម្ពុជាបានធ្វើជាប្រធានអាយប៉ា តាមការប្តូរវេនម្តងហើយកាលពីឆ្នាំ២០០៤ និងធ្លាប់បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី"គ្រឿងញៀន" ចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងលើកទី២ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

ចំពោះកិច្ចប្រជុំ ពិគ្រោះយោបល់អាយប៉ា លើកទី៥ ស្តីពី "គ្រឿងញៀន" នាពេលខាងមុខនេះ លោក ជាម យៀប បានមានប្រសាសន៍លើកឡើងថា រហូតមកដល់ពេលនេះ គណៈកម្មការរៀបចំ បានត្រៀមរួចរាល់នូវមូលបទ និងប្រធានបទសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងបានផ្ញើរជូនអគ្គលេខាធិការអាយប៉ានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសជាសមាជិកអាយប៉ារួចរាល់អស់ហើយដែរ ដោយរងចាំតែថ្ងៃប្រជុំមកដល់ប៉ុណ្ណោះ។

អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជា អាយប៉ា លើកទី៤៣ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា លេខាធិការដ្ឋានអាយប៉ា ក៏បានរៀបចំផែនការ សកម្មភាពសម្រាប់ត្រៀមអាយប៉ាលើកទី៤៣ សំដៅធ្វើយ៉ាងណាឱ្យមហាសន្និបាតនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក