ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជាប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយឥណ្ឌាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានទៅដល់កម្រិតថ្មី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយឥណ្ឌាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានទៅដល់កម្រិតថ្មីមួយ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិក្នុងតំបន់ និងពិភពលោកទាំងមូល។

នៅក្នុងលិខិតផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា លោក ណាវិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។ សម្តេចបានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ កម្ពុជានិងឥណ្ឌាបានអភិវឌ្ឍភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅកម្រិត ទ្វេភាគី តំបន់ និងពហុភាគី។

ប្រទេសទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍រួម គិតចាប់ពីផ្នែកនយោបាយ សន្តិសុខ រហូតដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

សម្តេចបន្តថា សមិទ្ធិផលទ្វេភាគីរបស់ភាគីទាំងពីរ ក្នុងរយៈពេល ៧០ឆ្នាំ ចុងក្រោយនេះមានទំនុកចិត្តថានឹងអាចស្វែងរកឱកាសថ្មីៗជាច្រើនទៀត ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលនាំមកនូវប្រយោជន៍រួមដល់ប្រជាជនកម្ពុជា-ឥណ្ឌា។

កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេស សមាជិកអាស៊ានផ្សេងទៀត និងឥណ្ឌា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាបន្ថែមទៀត។ ស្របពេលនេះដែរ សម្តេចក៏ត្រៀមស្វាគមន៍យ៉ាងកក់ក្ដៅដល់ការធ្វើដំណើររបស់ លោក ណាវិនដ្រា ម៉ូឌី មកកាន់កម្ពុជា ដើម្បី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅខែតុលា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក