ភ្នំពេញ៖ ការដ្ឋានសាងសង់រោងជាងជួសជុល ផែសំចត និងស្តារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានជាផ្លូវការដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន នៅថ្ងៃពុធ ទី៨ ខែមិថុនានេះ។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងឱឡារិកដោយមានការអញ្ជើញទៅចូលរួមពីសំណាក់បណ្ដាស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាច្រើន។

មុនមួយថ្ងៃនៃពិធីបើកការដ្ឋាននេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅឯទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយលោកលើកឡើងថា៖ «យើងបាននិយាយថាវត្តមានយោធាចិនផ្តាច់មុខនៅរាមអាចគំរាមកំហែងស្វ័យភាពរបស់កម្ពុជា និងធ្វើឱ្យខូចសន្តិសុខក្នុងតំបន់ផងដែរ។ យើងនិងប្រទេសក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីកង្វះតម្លាភាពលើចេតនាលក្ខណៈវិសាលភាពនៃគម្រោងនេះក៏ដូចជាតួនាទីដែលយោធាចិនកំពុងដើរតួក្នុងការសាងសង់របស់ខ្លួននិងក្នុងការប្រើប្រាស់ក្រោយការសាងសង់នូវគ្រឿងបរិក្ខារទាំងនេះ»។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Stephanie Arzate នៅថ្ងៃទី៨ ខែមិថុនា បានប្រាប់ EAC New តាមសារអេឡិចត្រូនិកថា៖ «ដូចដែលយើងបាននិយាយមកហើយ វត្តមានយោធា PRC ផ្តាច់មុខនៅរាម អាចគំរាមកំហែងស្វ័យភាពរបស់កម្ពុជា និងធ្វើឱ្យខូចសន្តិសុខក្នុងតំបន់»។

ករណីធ្វើទំនើបកម្មសមុទ្ររាមហាក់បីផ្ទុះការចាប់អារម្មណ៍ឡើងវិញពីសំណាក់ប្រទេសមហាអំណាចអាមេរិក និងប្រទេសអូស្ត្រាលី បើទោះបីជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបកស្រាយជាច្រើនលើកច្រើនសារហើយក៏ដោយ ព្រមទាំងអនុញ្ញាតឱ្យអនុព័ន្ធយោធាបណ្ដាប្រទេសនានាចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាមក៏បញ្ហានេះនៅតែជាមន្ទិលសង្ស័យពីសំណាក់ប្រទេសមហាអំណាចនិងសម្ព័ន្ធមិត្ត។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានសម្តែងការព្រួយបារម្ភចំពោះការអះអាងថ្មីៗដែលថាចិនកំពុងសាងសង់កន្លែងកងទ័ពជើងទឹកនៅកម្ពុជាសម្រាប់ការប្រើប្រាស់កងកម្លាំងយោធារបស់ខ្លួនដោយអំពាវនាវឱ្យទីក្រុងប៉េកាំង "តម្លាភាពអំពីចេតនារបស់ខ្លួន" សម្រាប់មូលដ្ឋានទ័ព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sydney Morning Herald ដែលបានចេញផ្សាយនៅថ្ងៃអង្គារ៍ ទី៧ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសមុទ្ររាមនៅថ្ងៃទី៨ ខែមិថុនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានច្រានចោលការចោទប្រកាន់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពសមុទ្ររាមពាក់ព័ន្ធនឹងការផ្តល់កម្មសិទ្ធិតែសម្រាប់មហាអំណាចចិន។ លោកបញ្ជាក់ថាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានសមុទ្រនេះគ្រាន់តែជាការធ្វើទំនើបកម្មដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ។ កម្ពុជាមានសិទ្ធិចាត់ចែងប្រើប្រាស់ឬក៏ការអភិវឌ្ឍន៍ណាមួយ ខណៈការកសាងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមបច្ចុប្បន្នដែលមិនមានអ្វីទាំងអស់។

ប្រមុខការពារជាតិកម្ពុជាក៏បានបញ្ជាក់ដែរថា៖ «ក្នុងឱកាសនេះក៏មានបណ្តាអង្គទូត និងអនុព័ន្ធយោធាមួយចំនួន ដែលមានឱកាសបានអញ្ជើញមកដល់ទីនេះឱ្យមើលឃើញឱ្យជាក់ស្តែងផងដែរថា មូលដ្ឋានសមុទ្ររាមនេះពិតប្រាកដគឺវាគ្មានអីទេ ហើយមានតែកូនផែតូចមួយទឹករាក់ ដែលមានជម្រៅទឹកត្រឹម ៧ម៉ែត្រទេ ដែលចាំបាច់ណាស់យើងត្រូវស្តារឃ្លងហើយធ្វើផែរ ហើយបច្ចុប្បន្ននាវាកម្ពុជាតែយកទៅជួសជុល ពេលមកវិញក៏មិនអាចចូលចតបានដែរត្រូវបោះយុទ្ធថ្ការនៅសមុទ្រ ដូច្នោះហើយទើបយើងចង់បានផែមួយដើម្បីឱ្យនាវាចូលសំចត»។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងលោកស្រី Penny Wong ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃអង្គារ៍ ទី០៧ ខែមិថុនា ឆ្នាំនេះ លោក ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានជុំវិញព័ត៌មានថ្មីៗដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម។

លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
កាលពីដើមខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយបានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន រយៈពេល២ម៉ោង។ ក្នុងជំនួបនោះលោកស្រីបានស្នើទៅសម្ដេចតេជោដើម្បីអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះធ្វើទស្សនកិច្ចសិក្សានៅមូលដ្ឋានជើងទឹករាម ខេត្តព្រះសីហនុ។ ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការស្នើសុំរបស់លោកស្រី ក្រសួងការពារជាតិកម្ពុជាបានប្រកាសអនុញ្ញាតឱ្យអនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំកម្ពុជាបានទៅពិនិត្យមូលដ្ឋានជើងទឹករាម។

កាលពីដើមខែមិថុនា ឆ្នាំ២០២១ អនុព័ន្ធយោធាអាមេរិកត្រូវបានស្វាគមន៍ឱ្យទៅពិនិត្យនៅមួលដ្ឋានជើងទឹករាមគឺវរសេនីយ៍ឯក Marcus Ferrara បានទៅធ្វើទស្សនកិច្ចដោយសហការជាមួយអាជ្ញាធរកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថាប្រទេសណាក៏ដោយក្នុងពិភពលោកនឹងស្វាគមន៍ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពរួមមានសហរដ្ឋអាមេរិក បារាំង កាណាដា ឥណ្ឌា អង់គ្លេស ជប៉ុន និងអូស្ត្រាលី ឬចូលរួមសមយុទ្ធរួមគ្នាជាមួយរាជកងទ័ពជើងទឹកកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថាកម្ពុជាស្វាគមន៍រាល់ជំនួយពីគ្រប់ប្រទេសដើម្បីសាងសង់ទីស្នាក់ការមូលដ្ឋាន និងអភិវឌ្ឍន៍កំពង់ផែ។
ឆ្លើយក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធ ទី៨ ខែមិថុនានេះ ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន បានលើកឡើងថាការជួយអភិវឌ្ឍន៍មូលដ្ឋានជើងទឹករាមដល់កម្ពុជាគឺជាគម្រូសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយគោរពនូវច្បាប់កម្ពុជា ច្បាប់សាធារណរដ្ឋប្រជាមានិតចិន និងច្បាប់អន្តរជាតិផងដែរ។ លោកថាគម្រោងនេះគឺដើម្បីផលប្រយោជន៍ដល់ទំនាក់ទំនងប្រទេសទាំងពីរទៅវិញទៅមក និងថាការវាយប្រហារណាមួយដែលថាចិនចង់ដាក់មូលដ្ឋានទ័ពនៅកម្ពុជាគឺជារឿងដែលផ្ដេសផ្ដាស និងខុសឆ្គង។

លោកថា៖ «និយាយឱ្យស្មោះត្រង់ទៅនៅលើពិភពលោកតើប្រទេសណាមានកងទ័ពនៅក្រៅប្រទេស មិនមែនជាប្រទេសចិនទេ! ហើយអ្នកដើម្បីតែបង្កើនឥទ្ធិពលខ្លួនឯង ដើម្បីបង្កើនកិត្យានុភាពនិងកម្លាំងរបស់ខ្លួនឯងក៏មិនមែនជាប្រទេសចិនខ្លួនឯងនោះទេ។ ដូច្នេះទោះបីជានៅថ្ងៃក្រោយជួបនូវសម្ពាធនិងបញ្ហាប្រឈមជាច្រើនយ៉ាងណាគឺប្រទេសទាំងពីរនឹងជម្នះឧបសគ្គទាំងនោះដើម្បីការពារផលប្រយោជន៍នៃប្រទេសទាំងពីរ»។
លោក វ៉ាង វិនធាន បញ្ជាក់ថាចិនមិនចង់គ្រប់គ្រងប្រទេសណានោះទេ។ ចិនមានវប្បធម៌ប្រពៃណីផ្ទាល់ខ្លួន «ចង់តែគ្រប់គ្រងប្រទេសខ្លួនឱ្យបានល្អ ហើយគ្រប់គ្រងប្រជាជនខ្លួនឯងឱ្យត្រឹមត្រូវនោះគ្រប់គ្រាន់ហើយ»។
រដ្ឋមន្រ្តីការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រាប់អ្នកកាសែតនៅពេលបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលរដ្ឋរាមនៅព្រឹកនេះថាការចោទប្រកាន់ពីអាមេរិកមកលើកម្ពុជាគឺជារឿងដដែលៗ គ្មានភស្ភុតាងអ្វីទាល់តែសោះទាក់ទងនឹងមូលដ្ឋានរាម។ សម្ដេចថាមានហេតុផលពីរដែលលោកខាងលិចមើលមកកម្ពុជាក្នុងផ្លូវមិនល្អដោយសារ កម្ពុជាកាន់តែរីកចំរើន ហើយឥទ្ធិពលរបស់ពួកគេកាន់តែខ្សោយនៅក្នុងតំបន់ក៏ដូចជាកម្ពុជា។
សម្ដេចពិជ័យសេនាថា៖ «ត្រូវតែយល់ទាំងអស់គ្នាថានេះគឺជាដែនអធិបតេយ្យរបស់កម្ពុជា ការចាត់ចែងប្រើប្រាស់ឬក៏ការអភិវឌ្ឍណាមួយគឺជាសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលចាត់ចែងទាំងអស់។ […] រឿងរបស់គេ(អាមេរិក)គឺមិនឈប់ឈរទេ! គេនៅបង្ករឿងបង្កហេតុជាបន្តបន្ទាប់មិនមានអីចម្លែកទាល់តែសោះ»។
ការកសាងរោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា មានរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹករដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែកកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ០១កន្លែង កសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) កសាងផែសំចតចំនួន០២កន្លែង និងស្ដារឃ្លងមានស្រាប់ ដែលជម្រៅទឹកនៅរាក់នៅឡើយ៕

រដ្ឋមន្ត្រីការពារជាតិ៖ មូលដ្ឋានទ័ពសមុទ្ររាមគឺជាដែនអធិបតេយ្យរបស់កម្ពុជាមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ
ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពសមុទ្ររាម គ្រាន់តែជាការធ្វើទំនើបកម្ម ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ។ សម្ដេចថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនានេះ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា រាមគឺជាដែនអធិបតេយ្យរបស់កម្ពុជា ការចាត់ចែងប្រើប្រាស់ ឬក៏ការអភិវឌ្ឍន៍ណាមួយជាសមត្ថកិច្ចរបស់កម្ពុជា ដែលការកសាងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមបច្ចុប្បន្នដែលមិនមានអ្វីទាំងអស់។
ការកសាងរោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា មានរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹករដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែក កសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ១កន្លែង កសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) កសាងផែរសំចតចំនួន ២កន្លែង និងស្ដារឃ្លងមានស្រាប់ ដែលជម្រៅទឹកនៅរាក់នៅឡើយ។
ប្រមុខការពារជាតិកម្ពុជាក៏បានបញ្ជាក់ដែរថា៖ «ក្នុងឱកាសនេះក៏មានបណ្តាអង្គទូត និងអនុព័ន្ធយោធាមួយចំនួន ដែលមានឱកាសបានអញ្ជើញមកដល់ទីនេះឱ្យមើលឃើញឱ្យជាក់ស្តែងផងដែរថា មូលដ្ឋានសមុទ្ររាមនេះពិតប្រាកដគឺវាគ្មានអីទ ហើយមានតែកូនផែតូចមួយទឹករាក់ ដែលមានជម្រៅទឹកត្រឹម ៧ម៉ែតទេ ដែលចាំបាច់ណាស់យើងត្រូវស្តារឃ្លងហើយធ្វើផែរ ហើយបច្ចុប្បន្ននាវាកម្ពុជាតែងយកទៅជួសជុល ពេលមកវិញក៏មិនអាចចូលចតបានដែរត្រូវបោះយុទ្ធថ្ការនៅសមុទ្រ ដូច្នោះហើយទើបយើងចង់បានផែរមួយដើម្បីឱ្យនាវាចូលសំចត»។
សម្តេចបន្តថា៖ «ការកសាងរោងជាងជុសជួលនាវានេះអាចជួសជុលនាវារហូតដល់ ៥ពាន់តោន ហើយតំបន់របស់យើងនៅក្នុង ៤ខេត្តនេះអត់ទាន់មានទេ ដែលរាជរដ្ឋាភិបាលចង់កសាងរោងជាងនេះជាយូរណាស់មកហើយ បច្ចុប្បន្នបើសិនជាមាននាវានៅលើសមុទ្រហើយខូចត្រូវការជួសជុលគឺគ្មានកន្លែងណាដែលអាចជួសជុលបានទេ តែនៅពេលដែលមាន Drydock នេះយើងអាចជួសជុលបាន មិនមែនជារឿងណាផ្សេងទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Washington Post បានចុះផ្សាយ ដោយបានដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ចោទថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដែលអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម។ ការសែតអាមេរិកនេះបានសរសេរថា អាមេរិកបានសម្តែងការខកចិត្ត នៅពេលដែលកម្ពុជាបានវាយកម្ទេចអគារមួយ ក្នុងមូលដ្ឋានកងទ័ពរាម ដែលជាជំនួយរបស់ខ្លួន ប៉ុន្តែសម្តេចពិជ័យសេនាក៏បានបញ្ជាក់ដែរថាការវាយកម្ទេចអគារនេះ ដោយសារតែអគារនោះមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវអភិវឌ្ឍកំពង់ផែយោធារាមឲ្យមានលក្ខណៈទំនើបជាងមុន។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែមិថុនា បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះនិងបានបញ្ជាក់ថាកម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថាការកែលំអរមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រប៉ុណ្ណោះ៕

PHOTO: EAC NEWS
BREAKING NEWS: លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម
ភ្នំពេញ៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងលោកស្រី Penny Wong ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃអង្គារ៍ ទី០៧ ខែមិថុនា ឆ្នាំនេះ លោក ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានជុំវិញព័ត៌មានថ្មីៗដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម។
លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីកាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញទៅដូចកម្ពុជាទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុនមកដោយប្រទេសណាមួយឡើយក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា ជាការឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
ពាក់ព័ន្ធកិច្ចពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong អំពីដំណើរទស្សនកិច្ចលើកទីមួយរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានត្រួសត្រាយផ្លូវសម្រាប់ ជំហានសមស្របជាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់ចំនួនបី សម្រាប់ការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច៖ (១) ការបញ្ឈប់អំពើហិង្សា (២) ការធានាការផ្តល់ជំនួយ មនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្នដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបី សម្រេចបានដោយកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ រួមមាន (១) ក្របខ័ណ្ឌនៃការរៀបចំសម្រាប់ការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ាន (២) ការដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រតិបត្តិការផ្ដល់ ជំនួយមនុស្សធម៌ និង (៣) ក្របខ័ណ្ឌសម្រាប់ក្រុមប្រតិបត្តិការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចលើក ទីពីររបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោកស្រី Penny Wong បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និងចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ស្តីពីមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលី សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២។
លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន និងសម្រាប់ការបំភ្លឺ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានទន្ទឹងរង់ចាំឱកាសជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ៕

លោក កៅ គឹមហួន ថាការបញ្ជាក់របស់សម្ដេចតេជោរឿងមូលដ្ឋានទ័ពសមុទ្ររាមត្រូវបានអាមេរិកកត់ចំណាំ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានអាមេរិក បានថ្លែងបញ្ជាក់ជាសាធារណៈនិងចំពោះមុខមេដឹកនាំនៃប្រទេសអាស៊ានក៏ដូចជាអាមេរិកក៏ដូចជាប្រធានាធិបតី និងប្រធានសភារបស់អាមេរិកថា កម្ពុជាមិនមានមូលដ្ឋានទ័ពរបស់បរទេសនៅលើទឹកដីរបស់ខ្លួននោះទេ។ នេះគឺជាការបញ្ជាក់ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីកម្ពុជា ចំពោះមុខមន្ត្រីជាន់ខ្ពស់អាមេរិក ខណៈដែលប្រទេសអាមេរិកតែងតែចោទជានិច្ចកាលមកលើប្រទេសកម្ពុជាថាកំពុងសាងសង់មូលដ្ឋានសមុទ្ររាមដែលអាចដែលអនុញ្ញាតឲ្យប្រទេសចិនប្រើប្រាស់ជាមូលដ្ឋានទ័ពរបស់ខ្លួន។
ឆ្លើយទៅនឹងសំណួររបស់ EAC News រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានឲ្យដឹងថាមន្ត្រីដូចជាប្រធានាធិបតីអាមេរិកបានកត់សម្គាល់ ឬtake note ចំពោះប្រសាសន៍របស់សម្ដេចតេជោ លើការបញ្ជាក់ថាគ្មានមូលដ្ឋានទ័ពបរទេស ឬក៏មូលដ្ឋានទ័ពប្រទេសចិននៅលើទឹកដីកម្ពុជានោះទេ។
លោក កៅ គឹមហួន បានបញ្ជាក់ថានេះគឺជាការបញ្ជាក់ចុងក្រោយរបស់កម្ពុជាចំពោះអាមេរិកដែលតែងតែចោទប្រកាន់មកកម្ពុជាជារហូតនោះ។
លោកថាអាមេរិក បានកត់ចំណាំចំពោះប្រសាសន៍របស់សម្ដេចតេជោនៅលើចំណុចនេះ ដែរលោកសង្ឃឹមថាជាសញ្ញាវិជ្ជមាននៃការបកស្រាយរបស់ប្រទេសកម្ពុជា។
លោក កៅ គឹមហួន ថា៖ «ការបញ្ជាក់របស់សម្ដេចតេជោ នៅពេលនេះគឺជាការបញ្ជាក់ផ្លូវការហើយជាចុងក្រោយថា កម្ពុជាពិតជាមិនមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីប្រទេសកម្ពុជាឡើយហើយកម្ពុជាស្វាគមន៍ចំពោះវត្តមាននៃនាវារបស់បណ្ដាប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិកមកកំពង់ផែកម្ពុជានេះ។ ដូច្នេះនេះគឺជាការបញ្ជាក់ចំពោះមេដឹកនាំសហរដ្ឋអាមេរិកក៏ដូចជាមេដឹកនាំអាស៊ានហើយនិងមេដឹកនាំខាងសភាដែរ កុំឱ្យបន្តលើករឿងនេះតទៅទៀត។ ការឆ្លើយតបមិនមានការឆ្លើយតបអីជានេះទេ។ គ្រាន់តែថាសហរដ្ឋអាមេរិកក៏បានកត់សម្គាល់ កត់ត្រាទុកហើយលើកនេះ ដូច្នេះការពិភាក្សាខ្លះការមិនឆ្លើយតបចាត់ទុកជាចម្លើយដែលជាការឆ្លើយតបដែរ»។
បញ្ហារកាំរកូសរវាងកម្ពុជា និងអាមេរិក ដោយអាមេរិកតែងតែចោទកម្ពុជាថា កំពុងព្យាយាមផ្ដល់មូលដ្ឋានកងទ័ពជើងទឹករាមទៅឱ្យចិន និងបានបង្ហាញការមិនសប្បាយចិត្តចំពោះការវាយកម្ទេចអាគារជំនួយរបស់ខ្លួននៅមូលដ្ឋានកងទ័ពជើងទឹកនេះ។ ទោះបីកម្ពុជាព្យាយាមបកស្រាយយ៉ាងណាក្ដី។
ទាក់ទងនឹងបញ្ហានេះអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាថ្នាក់ឧត្តមសេនីយ៍ ២នាក់ គឺអគ្គនាយកសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ លោក ចៅ ភិរុណ និងមេបញ្ជាការទ័ពជើងទឹកលោក ទៀ វិញ ចូលក្នុងបញ្ជីខ្មៅ និងអនុវត្តន៍ច្បាប់ទណ្ឌកម្ម Global Magnitsky ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញប្រតិកម្ម។
ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅឯសហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី Wendy Sherman បានលើកយកបញ្ហានៅកម្ពុជាកសាងមូលដ្ឋានជើងទឹករាមរបស់កម្ពុជាមកពិភាក្សាផងដែរ។
លោកស្រីក៏បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីវត្តមានយោធារបស់ចិនប្រជាមានិត និងការសាងសង់កន្លែងនៅមូលដ្ឋានទ័ពជើងទឹករាម ក៏ដូចជាផលប៉ះពាល់របស់វាទៅលើសន្តិសុខក្នុងតំបន់ផងដែរ។
ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម គឺកម្ពុជាប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស។ ហើយដើម្បីធ្វើឲ្យមានតម្លាភាពនិងភាពជឿទុកចិត្ត គឺកម្ពុជាបានបើកនិងអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចជាច្រើនលើកច្រើនសារមកកាន់មូលដ្ឋានសមុទ្រនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានដកស្រង់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីថា៖ «កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាន នេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា»៕

អាមេរិកលើកយកករណីលោក កឹម សុខា និងមូលដ្ឋានជើងទឹករាមមកពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានជំរុញដល់កម្ពុជាស្វែងរកការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងបានសម្ដែងនូវការព្រួយបារម្ភលើបញ្ហាសេរីភាពជាមូលដ្ឋានក្នុងប្រទេសកម្ពុជា រួមទាំងការកាត់ទោសលោក កឹម សុខា និងការកសាងមូលដ្ឋានជើងទឹករាមរបស់កម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានចុះផ្សាយថា ក្នុងជំនួបរវាងលោក Wendy Sherman ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃនេះ ភាគីទាំងពីបានពិភាក្សាលើការគាំទ្ររបស់អាមេរិកសម្រាប់ឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកស្រីបានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រក្នុងការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ហើយបានសន្យាកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈអាស៊ានលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងកិច្ចពិភាក្សានោះ លោកស្រីបានជំរុញឱ្យឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាបេសកជនពិសេសអាស៊ានប្រចាំប្រទេសភូមា ស្វែងរកការអនុវត្តន៍ឱ្យបានឆាប់រហ័ស និងពេញលេញនៃមតិឯកភាពប្រាំចំណុចអាស៊ាន រួមទាំងការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លោកស្រីក៏បានសម្តែងការព្រួយបារម្ភអំពីសេរីភាពជាមូលដ្ឋានក្នុងប្រទេសកម្ពុជា រួមទាំងការកាត់ទោសលោក កឹម សុខា និងការរឹតបន្តឹងលើមេដឹកនាំសង្គមស៊ីវិលមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣។
លោកស្រីក៏បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីវត្តមានយោធារបស់ចិនប្រជាមានិត និងការសាងសង់កន្លែងនៅមូលដ្ឋានទ័ពជើងទឹករាម ក៏ដូចជាផលប៉ះពាល់របស់វាទៅលើសន្តិសុខក្នុងតំបន់ផងដែរ។
អាមេរិកមិនបានឱ្យដឹងពីការឆ្លើយតបរបស់កម្ពុជាលើការលើកឡើងរបស់លោកស្រី Wendy Sherman ទាំងនេះនោះទេ ទោះជាយ៉ាងណាក្រសួងការបរទេសកម្ពុជាតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅពាក់កណ្ដាលអាធ្រាតឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រី Wendy Sherman លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាតាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយសង្គតិភាពក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថារដ្ឋធម្មនុញ្ញាកម្ពុជាគឺបានហាមឃាត់វត្តមានយោធាបរទេសក្នុងប្រទេសខ្លួន ខណៈលោកបញ្ជាក់ថាកម្ពុជាតែគោរពនិងឱ្យតម្លៃដល់លទ្ធិប្រជាធិបតេយ្យ។
សេចក្ដីប្រកាសព័ត៌មាននោះបានដកស្រង់ប្រសាសន៍របស់លោក ឧបនាយកដ្ឋមន្ត្រីថា៖ «លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹងផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មានក្នុងទម្រង់បោះពុម្ព និងឌីជីថលមានជាង ២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា»។
ទោះជាយ៉ាងណាលោកបញ្ជាក់ថាសិទ្ធិ និងសេរីភាពមិនមែនជាការគេចវេសពីកាតព្វកិច្ចគោរពច្បាប់នោះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលរស់សហរដ្ឋអាមេរិក និងកាណាដាជាង២ពាន់នាក់កាលពីរសៀលថ្ងៃទី១១ ខែឧសភា នៅរដ្ឋធានាវ៉ាស៊ីនតោន សម្ដេចបានលើកឡើងថាករណីរបស់លោក កឹម សុខា រាជរដ្ឋាភិបាលពុំមានសិទ្ធិក្នុងការជ្រៀតជ្រែកនោះទេ ខណៈរឿងបញ្ហាមូលដ្ឋានទ័ពសមុទ្ររាមគឺជាផែនការអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានទ័ពសមុទ្រ និងសម្រួលដល់ការចូលចតរបស់នាវាល្បាតរបស់កម្ពុជា។ សម្ដេចថាកម្ពុជាគ្មានបំណងណាមួយទៅគំរាមកំហែងអ្នកដទៃទេ កម្ពុជាចង់តែបង្កើននូវសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយទ័ពដើម្បីបង្វែកលុយដែលសម្រាប់វិស័យទ័ពទៅកាន់វិស័យផ្សេងវិញ។
សម្ដេចតេជោ ថារឿងទាំងនេះរដ្ឋាភិបាលកម្ពុជាបានបកស្រាយជារាងរហូតហើយ តែភាគីអាមេរិកនៅតែយកបញ្ហានេះបង្កជារឿងយល់ច្រលំដដែលជាដដែល។
សម្ដេចថា៖ «ខ្ញុំនិយាយដោយត្រង់ថា ខ្ញុំចង់ធ្វើជាមិត្តជាមួយអាមេរិកអីក៏ពិបាកម្លេះ? បើចង់ធ្វើសត្រូវវាគួរតែពិបាក នេះគ្រាន់តែចង់ធ្វើជាមិត្តសោះក៏ពិបាកម្លេះ?»។
បញ្ហារកាំរកូសរវាងកម្ពុជា និងអាមេរិក ដោយអាមេរិកតែងតែចោទកម្ពុជាថា កំពុងព្យាយាមផ្ដល់មូលដ្ឋានកងទ័ពជើងទឹករាមទៅឱ្យចិន និងបានបង្ហាញការមិនសប្បាយចិត្តចំពោះការវាយកម្ទេចអាគារជំនួយរបស់ខ្លួននៅមូលដ្ឋានកងទ័ពជើងទឹកនេះ។ ទោះបីកម្ពុជាព្យាយាមបកស្រាយយ៉ាងណាក្ដី។
ទាក់ទងនឹងបញ្ហានេះអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាថ្នាក់ឧត្តមសេនីយ៍ ២នាក់ គឺអគ្គនាយកសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ លោក ចៅ ភិរុណ និងមេបញ្ជាការទ័ពជើងទឹកលោក ទៀ វិញ ចូលក្នុងបញ្ជីខ្មៅ និងអនុវត្តន៍ច្បាប់ទណ្ឌកម្ម Global Magnitsky ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញប្រតិកម្ម។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Wendy Sherman បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដែលជាដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ចូ បៃឌិន ដំបូងគេមកកម្ពុជា។ នៅពេលនោះលោកស្រីបានយកសំបុត្រមួយច្បាប់ពីប្រធានាធិបតី ចូ បៃឌិន ប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន។ ក្នុងពេលជួបពិភាក្សាជាមួយសម្ដេចតេជោនាពេលនោះភាគីកម្ពុជាពិពណ៌នាថា “ជាការនិយាយដោយស្មោះត្រង់” ឯក្រសួងការបរទេសសហរដ្ឋអាមេរិកថាជា “ភាពស្មោះត្រង់”។ បញ្ហាទ្វេភាគីសំខាន់ៗមួយចំនួនត្រូវបានពិភាក្សាពីសិទ្ធិមនុស្សរហូតដល់ការវិនិយោគ និងបំណុលសម័យសង្គ្រាមដ៏ធំដែលប្រទេសកម្ពុជាជំពាក់សហរដ្ឋអាមេរិក ប្រមាណ ៧០០លានដុល្លារអាមេរិក ដែលហាក់ដូចជាមានភាពវិជ្ជមានក្នុងការចរចា៕

រដ្ឋមន្ត្រីការពារជាតិ៖ មូលដ្ឋានទ័ពសមុទ្ររាមគឺជាដែនអធិបតេយ្យរបស់កម្ពុជាមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ
ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពសមុទ្ររាម គ្រាន់តែជាការធ្វើទំនើបកម្ម ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយមិនមែនកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ។ សម្ដេចថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនានេះ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា រាមគឺជាដែនអធិបតេយ្យរបស់កម្ពុជា ការចាត់ចែងប្រើប្រាស់ ឬក៏ការអភិវឌ្ឍន៍ណាមួយជាសមត្ថកិច្ចរបស់កម្ពុជា ដែលការកសាងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមបច្ចុប្បន្នដែលមិនមានអ្វីទាំងអស់។
ការកសាងរោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា មានរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹករដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែក កសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ១កន្លែង កសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) កសាងផែរសំចតចំនួន ២កន្លែង និងស្ដារឃ្លងមានស្រាប់ ដែលជម្រៅទឹកនៅរាក់នៅឡើយ។
ប្រមុខការពារជាតិកម្ពុជាក៏បានបញ្ជាក់ដែរថា៖ «ក្នុងឱកាសនេះក៏មានបណ្តាអង្គទូត និងអនុព័ន្ធយោធាមួយចំនួន ដែលមានឱកាសបានអញ្ជើញមកដល់ទីនេះឱ្យមើលឃើញឱ្យជាក់ស្តែងផងដែរថា មូលដ្ឋានសមុទ្ររាមនេះពិតប្រាកដគឺវាគ្មានអីទ ហើយមានតែកូនផែតូចមួយទឹករាក់ ដែលមានជម្រៅទឹកត្រឹម ៧ម៉ែតទេ ដែលចាំបាច់ណាស់យើងត្រូវស្តារឃ្លងហើយធ្វើផែរ ហើយបច្ចុប្បន្ននាវាកម្ពុជាតែងយកទៅជួសជុល ពេលមកវិញក៏មិនអាចចូលចតបានដែរត្រូវបោះយុទ្ធថ្ការនៅសមុទ្រ ដូច្នោះហើយទើបយើងចង់បានផែរមួយដើម្បីឱ្យនាវាចូលសំចត»។
សម្តេចបន្តថា៖ «ការកសាងរោងជាងជុសជួលនាវានេះអាចជួសជុលនាវារហូតដល់ ៥ពាន់តោន ហើយតំបន់របស់យើងនៅក្នុង ៤ខេត្តនេះអត់ទាន់មានទេ ដែលរាជរដ្ឋាភិបាលចង់កសាងរោងជាងនេះជាយូរណាស់មកហើយ បច្ចុប្បន្នបើសិនជាមាននាវានៅលើសមុទ្រហើយខូចត្រូវការជួសជុលគឺគ្មានកន្លែងណាដែលអាចជួសជុលបានទេ តែនៅពេលដែលមាន Drydock នេះយើងអាចជួសជុលបាន មិនមែនជារឿងណាផ្សេងទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Washington Post បានចុះផ្សាយ ដោយបានដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ចោទថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដែលអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម។ ការសែតអាមេរិកនេះបានសរសេរថា អាមេរិកបានសម្តែងការខកចិត្ត នៅពេលដែលកម្ពុជាបានវាយកម្ទេចអគារមួយ ក្នុងមូលដ្ឋានកងទ័ពរាម ដែលជាជំនួយរបស់ខ្លួន ប៉ុន្តែសម្តេចពិជ័យសេនាក៏បានបញ្ជាក់ដែរថាការវាយកម្ទេចអគារនេះ ដោយសារតែអគារនោះមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវអភិវឌ្ឍកំពង់ផែយោធារាមឲ្យមានលក្ខណៈទំនើបជាងមុន។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែមិថុនា បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះនិងបានបញ្ជាក់ថាកម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថាការកែលំអរមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រប៉ុណ្ណោះ៕

PHOTO: EAC NEWS
រដ្ឋមន្ត្រីការពារជាតិចង់ធ្វើសមយុទ្ធយោធា «នាគមាស» ជាមួយចិនឡើងវិញ
ព្រះសីហនុ៖ រដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រកាសពីបំណងចង់ធ្វើសមយុទ្ធយោធាជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញហើយក្នុងទ្រង់ទ្រាយធំថែមទៀត បន្ទាប់ពីបានផ្អាកកាលពីឆ្នាំមុន ។ សម្ដេចបានលើកឡើងបែបនេះក្នុងពេលបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមព្រឹកថ្ងៃពុធ ទី៨ ខែមិថុនានេះ។
សមយុទ្ធទ័ពរួមគ្នារវាងយោធាកម្ពុជា-ចិន ដែលហៅថានាគមាស អាចនឹងមានការរៀបចំឡើងវិញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រកាសនៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ។
សម្ដេចថា៖ «បើសិនជាអំណោយផល យើងនឹងរៀបចំឡើងវិញលំហាត់នាគមាស ដែលពីមុនយើងបានបំពេញបានម្ដង ពីរដង បីដងរួចជាស្រេចហើយ។ គួបផ្សំជាមួយនឹងខាងសន្ដិសុខលំហសមុទ្រដែលតែងតែធ្វើជាំបន្តបន្ទាប់ ហើយជាពិសេសយើងបានធ្វើឆ្លងកាត់មួយលើកមកហើយគឺមហារំអិល ដែលពាក់ព័ន្ធនឹងសមុទ្រយើងដែលយើងធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ឬក៏សង្គ្រោះនាវាដែលមាននាវាទាំងឡាយដែលកើតឡើងនៅសមុទ្ររបស់យើងអាចរួមគ្នាបំពេញលំហាត់ហ្វឹកហ្វឺននេះឱ្យទូលំទូលាយឱ្យធំជាងមុនដោយប្រើប្រាស់រួមគ្នា។ ហើយអាចប្រសិនជាមូលដ្ឋានសមុទ្ររាមរបស់យើងគឺដំណើរការទៅមុខបានលឿនឆាប់រហ័សគឺយើងនឹងប្រើមូលដ្ឋាននេះផងដែរដើម្បីអនុវត្តកិច្ចការដែលមានសារៈសំខាន់នេះចូលរួមនូវលំហាត់ចំរុះមួយមានជើងគោក ជើងអាកាស និងជើងទឹក»។
តាមការបញ្ជាក់របស់សម្ដេចពិជ័យសេនា «សមយុទ្ធនាគមាស» លើកនេះអាចជាសមយុទ្ធទ្រង់ទ្រាយថែមទៀត និងបានប្រាប់ឱ្យមន្ត្រីក្រសួងការពារជាតិត្រៀមរៀបចំឱ្យចេញជារូបរាងឡើងវិញនៅពេលដែលឱកាសអំណោយផលល្អនាពេលខាងមុខ។
កម្ពុជាបានផ្អាកសមយុទ្ធ នាគមាស ជាមួយប្រទេសចិននៅក្នុងឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ បន្ទាប់ពីបានធ្វើរួមគ្នាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៦មក៕