ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ថា ប្រទេសខ្លួនគ្មានបំណងគ្រប់គ្រងប្រទេសដទៃទេ

ព្រះសីហនុ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន បានលើកឡើងថា ប្រទេសចិនមានប្រពៃណីនិងវប្បធម៌របស់ខ្លួនមិនចង់គ្រប់គ្រងប្រទេសណាមួយនោះទេ ការដឹកនាំប្រទេស និងប្រជាជនខ្លួនឱ្យល្អគឺគ្រប់គ្រាន់សម្រាប់មហិច្ចតារបស់ប្រទេសនេះ។ លោកថ្លែងបែបនេះប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចូលរួមពិធីបើកការដ្ឋានសាងសង់រោងជួសជុលនាវា ផែរសំចតនៅមូលដ្ឋានជើងទឹករាមនៅព្រឹកថ្ងៃពុធ ទី៨ ខែមិថុនានេះ។

លោក វ៉ាង វិនធាន បានលើកឡើងថា ការជួយអភិវឌ្ឍន៍មូលដ្ឋានជើងទឹករាមដល់កម្ពុជាគឺជាគម្រូសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយគោរពនូវច្បាប់កម្ពុជា ច្បាប់សាធារណរដ្ឋប្រជាមានិតចិន និងច្បាប់អន្តរជាតិផងដែរ។ លោកថាគម្រោងនេះគឺដើម្បីផលប្រយោជន៍ដល់ទំនាក់ទំនងប្រទេសទាំងពីរទៅវិញទៅមក និងថាការវាយប្រហារណាមួយដែលថាចិនចង់ដាក់មូលដ្ឋានទ័ពនៅកម្ពុជាគឺជារឿងដែលផ្ដេសផ្ដាស និងខុសឆ្គង។

លោកថា៖ «និយាយឱ្យស្មោះត្រង់ទៅនៅលើពិភពលោក តើប្រទេសណាមានកងទ័ពនៅក្រៅប្រទេស មិនមែនជាប្រទេសចិនទេ! ហើយអ្នកដើម្បីតែបង្កើនឥទ្ធិពលខ្លួនឯង ដើម្បីបង្កើនកិត្យានុភាពនិងកម្លាំងរបស់ខ្លួនឯងក៏មិនមែនជាប្រទេសចិនខ្លួនឯងនោះទេ។ ដូច្នេះទោះបីជានៅថ្ងៃក្រោយជួបនូវសម្ពាធនិងបញ្ហាប្រឈមជាច្រើនយ៉ាងណាគឺប្រទេសទាំងពីរនឹងជម្នះឧបសគ្គទាំងនោះដើម្បីការពារផលប្រយោជន៍នៃប្រទេសទាំងពីរ»។

លោក វ៉ាង វិនធាន បញ្ជាក់ថាចិនមិនចង់គ្រប់គ្រងប្រទេសណានោះទេ។ ចិនមានវប្បធម៌ប្រពៃណីផ្ទាល់ខ្លួន «ចង់តែគ្រប់គ្រងប្រទេសខ្លួនឱ្យបានល្អ ហើយគ្រប់គ្រងប្រជាជនខ្លួនឯងឱ្យត្រឹមត្រូវនោះគ្រប់គ្រាន់ហើយ»។

លោកថា ប្រទេសចិនមានផ្នត់គំនិតវាសនាមនុស្សជាតិតែមួយ ចង់ឱ្យពិភពលោករួមគ្នាដើម្បីកសាងសុភមង្គលសប្បាយរីករាយនៅក្នុងពិភពលោកដោយគ្មានសង្គ្រាម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Wasjington Post បានចុះផ្សាយដោយដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់បានចោទថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដែលអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម។ កាសែតអាមេរិកនេះបានសរសេរថា អាមេរិកបានសម្តែងការខកចិត្ត នៅពេលដែលកម្ពុជាបានវាយកម្ទេចអគារមួយ ក្នុងមូលដ្ឋានកងទ័ពរាម ដែលជាជំនួយរបស់ខ្លួន ប៉ុន្តែសម្តេចពិជ័យសេនាក៏បានបញ្ជាក់ដែរថាការវាយកម្ទេចអគារនេះ ដោយសារតែអគារនោះមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវអភិវឌ្ឍកំពង់ផែរយោធារាមឲ្យមានលក្ខណៈទំនើបជាងមុន។

រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែមិថុនា បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះនិងបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថាការកែលំអរមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួននិងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រប៉ុណ្ណោះ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក