ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រឿងក្តៅ! អធិការស្រុកពាមរក៍បន្តចុះហាមឃាត់បែរត្រីបណ្តែតទឹកខុសច្បាប់របស់ជនជាតិវៀតណាម ៦៧ បែរទៀត

ព្រៃវែង៖ ក្រោយពីចំណាត់ការរបស់អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ ក្នុងការហាមឃាត់មិនឱ្យមានបែរត្រីនៅភូមិសាស្រ្តបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ រួមទាំងការដាក់ឱសានវាទក្នុងរយៈពេល ៧ថ្ងៃឱ្យរុះរើនោះ យើងឃើញថាការអនុវត្តហាក់មានភាពល្អប្រសើរ និងប្រកបដោយប្រសិទ្ធិភាព ពោលគឺផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីតាមបណ្តោយដងទន្លេក្នុងរាជធានីភ្នំពេញត្រូវបានរុះរើដោយស្ម័គ្រចិត្ត និងតាមវិធានការរបស់អាជ្ញាធរជាបន្តបន្ទាប់។

ដោយឡែក ក្នុងភូមិសាស្រ្តខេត្តព្រៃវែងឯណេះវិញ គេសង្កេតឃើញមានសកម្មភាពពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីនេះដែរ ពោលគឺអាជ្ញាធរស្រុកពាមរក៍បានចុះមកហាមឃាត់ និងមិនអនុញ្ញាតឱ្យមាននូវផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីចល័តក្នុងភូមិសាស្រ្តរបស់ខ្លួនដែរ។

នៅលើទំព័រហ្វេសប៊ុករបស់ អធិការដ្ឋាន ស្រុកពាមរក៏ កាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅបានបង្ហោះនូវសកម្មភាពមួយពាក់ព័ន្ធនឹងការចុះមកហាមឃាត់ផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីរបស់ជនជាតិវៀតណាមចំនួន ៦៧ ដោយបញ្ជាក់ថា៖ "លោកវរសេនីយ៍ឯកសេង ពន្លក អធិការនគរបាលស្រុកបានដឹកនាំកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកពាមរក៍រួម និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះហាមឃាត់មិនអោយទូកបែត្រីរបស់ជនជាតិវៀតណាមមកចុះចត រឺតាំងទីលំនៅតាមបណ្ដោយដងទន្លេមេគង្គចំនួន៦៧បែ ដែលស្ថិតនៅក្នុង ភូមិសាស្រ្ដស្រុកពាមរក៍" ។

ទន្ទឹមនឹងចំណាត់ការ និងសកម្មភាពរបស់អាជ្ញាធរស្រុកពាមរក៍នេះ គេឃើញមានការពេញចិត្តពេញថ្លើម និងចូលរួមសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក