ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សប្រជាជនកម្ពុជាលើកថ្ងៃប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញទៅពាក់កណ្តាលខែកក្កដាវិញ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចលើកពេលប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សដែលគ្រោងធ្វើនៅដើមខែកក្កដា មកធ្វើនៅពាក់កណ្តាលខែកក្កដាវិញ។

ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលបានចេញសេចក្តីជូនដំណឹងដល់សមាជិកាគណៈកម្មាធិការកណ្តាល ឱ្យបានដឹងថាគណៈអចិន្ត្រៃយន៍ គណៈកម្មាធិការកណ្តាល បានសម្រេច លើកពេលប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្ស ដែលគ្រោងធ្វើនៅថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា ទៅធ្វើនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១៦ និងទី១៧ ខែកក្កដា ឆ្នាំ២០២២វិញ នៅ វិមាន៧មករា។

ការប្រជុំនេះគឺ ធ្វើ ឡើង តែ ប៉ុន្មានសប្ដាហ៍ ប៉ុណ្ណោះបន្ទាប់ ពីកម្ពុជា រៀបចំ ការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែ មិថុនា ។

គួររំលឹកដែរថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក